តំណាង ផ្សារទំនើបអ៊ីអន​ ចុះពិនិត្យមើលស្ថានភាពការដាំដុះបន្លែធម្មជាតិរបស់កសិករនៅខេត្តមណ្ឌលគិរី

ចែករំលែក:

ដំណើរទស្សនៈកិច្ចដំណាង ផ្សារទំនើបអ៊ីអន និងក្រុមហ៊ុនមាសបៃតង​ ចុះពិនិត្យមើលស្ថានភាពការដាំដុះបន្លែធម្មជាតិរបស់កសិករ ទីតាំងវេចខ្ចប់បន្លែ និងកន្លែងពិនិត្យសារជាតិពុល នៅមន្ទីរកសិកម្មខេត្តមណ្ឌលគិរី

នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ តំណាង ផ្សារទំនើបអ៊ីអន និងក្រុមហ៊ុនមាសបៃតង បានចុះពិនិត្យមើលស្ថានភាព ការដាំដុះបន្លែធម្មជាតិរបស់កសិករ ទីតាំងវេចខ្ចប់បន្លែ និងកន្លែងពិនិត្យសារជាតិពុល នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់លោក សុង ឃាង ប្រធានមន្ទីរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ម៉ូរី អាគីហឺម៊ិ តំណាង​ ផ្សារទំនើបអ៊ីអន និងលោកស្រី ប៊ុន សៀង ប្រធានក្រុមហ៊ុនមាសបៃតង ប្រមូលទិញបន្លែធម្មជាតិ ដែលប្រព្រឹត្តទៅនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី។

ផ្សារទំនើបអ៊ីអន​ តែងតែលើកកំពស់កសិផលសុវត្ថិភាពក្នុងស្រុក និងជីវភាពកសិករខ្មែរ ដោយយកចិត្តទុកដាក់ដល់អតិថិជនជាចម្បង ក្នុងការផ្កត់ផ្គង់នូវផលិតផលស្របតាមតម្រូវការ ព្រមទាំងផលិតផលដែលមានគុណភាពដោយឆ្លងកាត់ការត្រួតពិនិត្យ​ត្រឹមត្រូវតាមស្តង់ដា។

ក្រុមហ៊ុនអ៉ីអន ខេមបូឌា ខូ អិលធីឌី បានបើកដំណើរការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជាតាំងពីខែកក្កដា ឆ្នាំ២០១៤ ក្នុងនាមជាក្រុមហ៊ុនលក់រាយធំជាងគេមួយក្នុងចំនោមក្រុមហ៊ុនលក់រាយជាច្រើនទៀត។ ស្ថិតនៅក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ៉ីអន គ្រុប ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ក្រុមហ៊ុនអ៉ីអន ខេមបូឌា ខូ អិលធីឌី ប្ដេជា្ញយក “អតិថិជនជាធំ” និងមានគោលការណ៍មូលដ្ឋានរបស់ខ្លួនដើម្បីសម្រេចបាននូវភាពសុខដុមរម្យនា ស្ថេរភាព និងសន្តិភាពក្នុងសង្គម តាមរយៈអាជីវកម្មរបស់ខ្លួន។

ក្រុមហ៊ុនអ៉ីអន ខេមបូឌា ខូ អិលធីឌី ទទួលបាននូវការជឿទុកចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជន និងបានពង្រីករិសាលភាពអាជីវកម្មរបស់ខ្លួនលើជំនួញជាច្រើនដូចជា៖ ហាងលក់ទំនិញទូទៅ ផ្សារទំនើប ហាងលក់ទំនិញខ្នាតតូច (អ៉ីអន ម៉េកវែលយូ) និងអាជីវកម្មអនទ្បាញ (អ៉ីអន អនទ្បាញ) ហាងឯកទេសអ៉ីអន និងយីហោផ្ដាច់មុខរបស់អ៉ីអន (ហូមខរឌី ហាង iC Innercasual ហាង Kids Republic ឱសថស្ថាន អ៉ីអន ហាងកង់អ៉ីអន ហាងនំបុ័ងអ៉ីអន ហាងលក់សម្ភារៈ DAISO Japan និងផលិតផលម៉ាក ថប់វែលយូ) ដែលផ្ដល់នូវទំនិញច្រើនជាង ១០ ០០០​ មុខរាប់ចាប់ពី ម្ហូបអាហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ (រួមមានសម្ភារៈបន្ទប់គេង និងសម្ភារៈបន្ទប់ទឹក) សម្ភារៈកីទ្បា ថ្នាំពេទ្យ និងគ្រឿងសម្អាងជាដើម។

លោកអ្នកក៏អាចធ្វើការបញ្ជាទិញជាមួយ អុីអន អនឡាញ តាមរយៈគេហទំព័រ www.aeononlineshopping.com

ឬទាញយកកម្មវិធី AEON Online Mobile App

សម្រាប់ព័ត៌មានបន្ថែម:

Website: www.aeoncambodia.com

Facebook: AEON Retail Cambodia

Telegram: AEON Retail Cambodia

Instagram: aeon_retail_cambodia

YouTube: AEON Retail Cambodia