ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះយីហោផ្ដាច់មុខរបស់អុីអន ម៉ាកហូមខរឌី ប្រកាសរៀបចំកម្មវិធីសប្ដាហ៍បញ្ចុះតម្លៃ

ចែករំលែក:

ចាប់ពីថ្ងៃទី១៥ ដល់ ២៧​ វិច្ឆិកា ឆ្នាំ២០២២ ហូមខរឌីដែលជាហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទដែលមានគុណភាពស្តង់ដារប្រទេសជប៉ុន និងជាយីហោផ្ដាច់មុខរបស់អុីអន នឹងរៀបចំកម្មវិធីសប្ដាហ៍បញ្ចុះតម្លៃ នៅហាងហូមខរឌីទាំង២សាខា ដែលស្ថិតនៅផ្សារទំនើបអុីអនភ្នំពេញជាន់ទី២ និងផ្សារទំនើបអុីអនសែនសុខ ជាន់ទី១។

ក្នុងរយៈពេល២សប្ដាហ៍នេះ អតិថិជននឹងទទួលបានការផ្ដល់ជូនពិសេសៗជាច្រើនដូចជា ការបញ្ចុះតម្លៃរហូតដល់ ២០% (លើទំនិញដែលត្រូវបញ្ចុះតម្លៃ)​ ហើយអ្វីដែលកាន់តែពិសេស អតិថិជននឹងទទួលបានបណ្ណទឹកប្រាក់ហូមខរឌី ចំនួន​៥ដុល្លារភ្លាម រាល់ការចំនាយចាប់ពី៥០ដុល្លារក្នុង១វិក័យបត្រទៅលើទំនិញក្នុងហាងហូមខរឌី (សម្រាប់៥០នាក់ដំបូងក្នុង១ហាង)។ លើសពីនេះទៅទៀត សម្រាប់អតិជនដែលធ្វើការទិញទំនិញក្នុងហាង ហូមខរឌឺ ចាប់ពី ៥ដុល្លារឡើងទៅ នឹងទទួលបានប្រអប់បាយចំនួន ១ ផងដែរ (សម្រាប់អតិថិជន២០០នាក់ដំបូងក្នុង១ហាង)។

គួរបញ្ជាក់ផងដែរថា ហូមខរឌី ជាហាងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ យីហោផ្ដាច់មុខរបស់អុីអន ដែលមានសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើន ដូចជាសម្ភារៈប្រើប្រាស់សម្រាប់បន្ទប់ទទួលភ្ញៀវ បន្ទប់គេង បន្ទប់ទឹក និងផ្ទះបាយ ជាមួយការរចនាបែបសាមញ្ញ គុណភាពជប៉ុន និងតម្លៃសមរម្យ។ ជាមួយការរចនាដែលមានលក្ខណសមញ្ញ ស្តង់ដារ និងចំណាយពេលខ្លីក្នុងតុបតែង ផលិតផលរបស់ ហូមខរឌី ត្រូវបានផលិតទ្បើងដោយប្រើប្រាស់ពណ៌គោលមួយចំនួនប៉ុណ្ណោះដូចជា ពណ៌ស ខៀវ និងប្រផេះ ដើម្បីផ្សារភ្ជាប់ជាមួយធម្មជាតិ និងជីវិត។

ហាង ហូមខរឌី ត្រូវបានគេស្គាល់ច្បាស់ដោយសារមុខងារជាក់លាក់ទាំង៤ របស់ខ្លួនដូចជា៖ ការរចនាបែបសាមញ្ញ គុណភាពស្តង់ដារជប៉ុន មុខងារច្រើន និងអាចប្រើប្រាស់សម្រាប់តុបតែងជាមួយសម្ភារៈប្រើប្រាស់ផ្សេងទៀតបាន។

សម្រាប់អ្នកដែលស្រលាញ់សម្ភារៈប្រើប្រាស់ក្នុងផ្ទះដែលមានរចនាបទបែបសាមញ្ញ គុណភាពខ្ពស់ ហើយមានមុខងារច្រើន និងអាចប្រើសម្រាប់តុបតែងជាមួយសម្ភារៈផ្សេងៗទៀត ហាង ហូមខរឌី ពិតជាជម្រើសដ៏ល្អសម្រាប់អ្នក។

កុំភ្លេចអញ្ជើញមកទទួលយកការផ្ដល់ជូនពិសេសនេះទាំងអស់គ្នា!