ផ្សារទំនើប អ៊ីអន ម៉េកវែលយូ ប្រកាសបើកសាខាទី ១៧ ថ្មីរបស់ខ្លួន ផ្សារទំនើប អ៊ីអន ម៉េកវែលយូ ទួលទំពូង ៤៣២

នាថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦, ផ្សារទំនើប អ៊ីអន ម៉េកវែលយូមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបើកសម្ពោធសាខាថ្មីរបស់ខ្លួនគឺ អ៊ីអន ម៉េកវែលយូ ទួលទំពូង ៤៣២។ ជាមួយការដាក់ដំណើរការ សាខាទី១៧ នេះ និងនាំមកនូវភាពងាយស្រួលកាន់តែច្រើនដល់អតិថិជនដែលរស់នៅជុំវិញតំបន់នេះផ្ទាល់។ ហើយការបើកទីតាំងថ្មីនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ ផ្សារទំនើប អ៊ីអន ម៉េកវែលយូ ក្នុងការផ្តល់បទពិសោធន៍ទិញទំនិញថ្មីៗ ស្រស់ៗ និងអាចទុកចិត្តបានដល់អ្នកប្រើប្រាស់។

ហើយសាខាថ្មីនេះ គឺជាផ្សារទំនើបមួយដែលមានផលិតផលច្រើនមុខ ច្រើនប្រភេទសម្រាប់បំពេញនូវតម្រូវការប្រចាំថ្ងៃរបស់អតិថិជនដូចជា៖ នំដុតស្រស់ៗ ភេសជ្ជៈ អាហារសម្រន់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃសំខាន់ៗជាច្រើនមុខផ្សេងទៀត។ ជាមួយការរចនាឡើងជាមួយនឹងគោលគំនិតមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីធានាបាននូវបទពិសោធន៍ទិញទំនិញថ្មីរហ័ស និងមានផាសុកភាពសម្រាប់ការរស់នៅដ៏មមាញឹកក្នុងទីក្រុង។

ដើម្បីអបអរសាទរការបើកសម្ពោធសាខាថ្មីនេះ អតិថិជនអាចរីករាយជាមួយកម្មវិធីពិសេសៗដូចជា៖

  • ទទួលបានថង់បរិស្ថាន ១ ឥតគិតថ្លៃ សម្រាប់ការចំណាយចាប់ពី ១០ ដុល្លារ ក្នុង ១វិក្កយបត្រ ពីថ្ងៃទី១ ដល់ ៣ មិថុនា ២០២៦
  • ឈុតកាហ្វេឡាតេ ជាមួយ នំក្រូសង់ក្នុងតម្លៃ ១.៥០ ដុល្លារ ពីថ្ងៃទី១ ដល់ ១០ មិថុនា ២០២៦

កុំភ្លេចមកទទួលយកការផ្តល់ជូនពិសេសនេះនៅ ផ្សារទំនើបអ៊ីអន ម៉េកវែលយូ អ៉ិចប្រេស ទួលទំពូង ៤៣២។

សាខាថ្មីនេះនឹងបើកដំណើរការជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៧ព្រឹក ដល់ ១០យប់ ដោយផ្តល់ជូននូវបរិយាកាសស្អាត និងសុវត្ថិភាពដល់អតិថិជនគ្រប់រូប។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានព័ត៌មានបន្ថែម៖ AEON MaxValu Cambodia

ផ្សារទំនើប អ៊ីអន ភ្នំពេញ ដាក់បើកដំណើរការហាងនំប៉័ង និងកាហ្វេ របស់ខ្លួនជាមួយរចនាបទថ្មី

នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៦ ហាងនំប៉័ង និងកាហ្វេរបស់ផ្សារទំនើប អ៊ីអន ភ្នំពេញ បាន បញ្ចប់ការកែលម្អហាងជាស្ថាពរ ជាមួយនឹងរចនាបទថ្មី ដើម្បីបង្កើនបទពិសោធន៍ថ្មីជូនទៅកាន់អតិថិជន។

បន្ទាប់ពីការរៀបចំកែលម្អអស់រយៈពេលជាច្រើនសប្តាហ៍ ហាងនំប៉័ង និង កាហ្វេ ដ៏ថ្មីស្រឡាងបានលេចរូបរាងឡើងជាមួយ បរិយាកាសថ្មី គ្រឿងបរិក្ខារថ្មី បទពិសោធន៏ថ្មី និងរសជាតិកាហ្វេថ្មី ដើម្បីបម្រើជូនអតិថិជនឱ្យកាន់តែប្រសើរឡើង។ ការរៀបចំរចនាបទថ្មីនេះឡើងដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ផ្សារទំនើប អ៊ីអន ចំពោះគុណភាព ផាសុកភាព និងភាពច្នៃប្រឌិតនៅក្នុងការប្រត្តិបតិការហាងនំប៉័ង និងកាហ្វេក្នុងស្រុក។

ការផ្លាស់ប្តូរថ្មីនេះផ្តល់ជូននូវបរិយាកាសស្រស់ស្រាយ ជាមួយនឹងកន្លែងអង្គុយប្រកបដោយផាសុកភាព មាន​ពន្លឺភ្លឺស្រទន់ និងពង្រឹងសេវាកម្មឲ្យបានកាន់តែប្រសើរឡើង ជូនទៅកាន់អតិថិជនជាមួយបទពិសោធន៏ថ្មី នំប៉័ងដុត និងរសជាតិកាហ្វេថ្មីៗនៅក្នុងបរិយាកាសថ្មីមួយ។

ដើម្បីអបអរការបើកដំណើរការឡើងវិញ អតិថិជនអាចរីករាយជាមួយ ៖

  • ប្រ៉ូម៉ូសិនពិសេស និងការបញ្ចុះតម្លៃ
  • ការផ្តល់ជូនពិសេស ជាច្រើន

១. នៅថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែ មិថុនា

  • ភ្លក់រសជាតិកាហេ្វថ្មី

២. នៅថ្ងៃទី ៥ ដល់ថ្ងៃទី ៣០ ខែ មិថុនា

  • ចំណាយអស់ ៥ដុល្លារនៅក្នុងហាងនំបុ័ង និងកាហ្វេ នឹងទទួលបានកាហ្វេឡាតេ កែវតូច ១

៣. នៅថ្ងៃទី ៨ ដល់ថ្ងៃទី ១៤ ខែ មិថុនា

  • ទិញនំក្រីមផាប់ ៣ ទទួលបាន ១ ឥតគិតថ្លៃ!

៤. នៅថ្ងៃទី ១៥ ដល់ថ្ងៃទី ២១ ខែ មិថុនា

  • ទិញនំក្រូអាសង់ ៥ ទទួលបាន ១ ឥតគិតថ្លៃ!

៥. នៅថ្ងៃទី ២២ ដល់ថ្ងៃទី ២៨ ខែ មិថុនា

  • ទិញនំដូណាត់ Mochi Rings ឬ នំខេកដូណាត់ ៥ ទទួលបាន ១ ឥតគិតថ្លៃ!

ហើយសម្រាប់អតិថិជនដែលបានទិញកាហ្វេដោយប្រើប្រាស់ដបឬ កែវផ្ទាល់ខ្លួន ទទួលបានការបញ្ចុះតម្លៃ ២០%។

 

 

ជាមួយការរចនារូបរាងថ្មីនេះផងដែរ ហាងនំប៉័ង និង កាហ្វេរបស់ផ្សារទំនើប អ៊ីអន ភ្នំពេញ បានបន្ថែមម៉ឺនុយថ្មីៗទៅលើ នំបុ័ង និងកាហ្វេជាច្រើនមុខ។

ហាងនំប៉័ង និងកាហ្វេ ផ្សារទំនើប អ៊ីអនភ្នំពេញ សូមអញ្ជើញអតិថិជនគ្រប់រូបមកទទួលនូវបទពិសោធន៍ថ្មី រសជាតិថ្មីទាំងអស់គ្នា ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុក AEON Cambodia Facebook Page

ដំណឹងល្អ សម្រាប់អ្នករស់នៅក្នុងតំបន់ ចាក់អង្រែលើ ផ្សារទំនើប អ៉ីអន ម៉េកវែលយូ បានបើកទីតាំងថ្មី នៅក្នុង Urban Village

aeon-maxvalu-urban-village

ផ្សារទំនើប អ៉ីអន ម៉េកវែលយូ បានបើកទីតាំងថ្មី សាខា ចាក់អង្រែលើ ដែលមានទីធ្លាធំទូលាយ ទំនិញកាន់តែច្រើននិងសម្បូរបែប។

ជាមួយនឹងការបើកទីតាំងនេះផងដែរ គឺដើម្បីជួយសម្រួល និងបំពេញតម្រូវការរបស់អតិថិជនផ្ទាល់ ជាមួយកន្លែងដើរទិញទំនិញកាន់តែធំ, មានកន្លែងអង្គុយកាន់តែច្រើន និងផលិតផលជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ រាប់ចាប់ពី ទំនិញស្រស់ៗ , អាហារឆ្អិនស្រាប់, របស់ប្រើប្រាស់ក្នុងផ្ទះ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃ ។ 

ក្នុងឱកាសនេះផងដែរ ដើម្បីផ្ដល់ជូនអតិថិជន នូវបទពិសោធន៍ថ្មី ផ្សារទំនើប អ៉ីអន ម៉េកវែលយូ នឹងបើកដំណើរជាផ្លូវការរនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៥ ជាមួយប្រូម៉ូសិនពិសេស និងការផ្ដល់ជូនពិសេសៗដូចជា ៖ 

  • រាល់ការទិញទំនិញនៅក្នុងផ្សារ នឹងទទួលបានកាដូ ឥតគិតថ្លៃ ដោយគ្រាន់តែបង្ហាញវិក្កយបត្រ 
  • ទទួលបាន មីជាតិ ៣កំប៉ុង សម្រាប់ការចំណាយ $១០
  • ទទួលបាន នំក្រូសង់ ឥតគិតថ្លៃ ១ ​ភ្លាមៗ គ្រាន់តែទិញកាហ្វេឡាតេ ១កែវ 
  • ទំនិញ ១ ថែម ១ (ទៅលើទំនិញដែលបានកំណត់) 

កុំភ្លេចមកទទួលយកការផ្ដល់ជូនពិសេសនេះ នៅផ្សារទំនើប អ៉ីអន ម៉េកវែលយូ ចាក់អង្រែលើ ។ 

aeon-maxvalu-urban-village
aeon-maxvalu-urban-village

សម្រាប់ទីតាំង ផ្សារទំនើប អ៉ីអន ម៉េកវែលយូ ចាក់អង្រែលើ AEON MaxValu Chak Angre Leu

ព័ត៌មានបន្ថែមផ្សេងៗ ៖ 

Facebook Instagram

ហាងលក់វត្ថុអនុស្សាវរីយ៍ខ្មែរ បើកថ្មីនៅផ្សារទំនើបអ៉ីអន មានជ័យ

souvenir-shop-aeonmeanchey

ផ្សារទំនើបអ៉ីអន មានជ័យ បានបើកសម្ពោធហាងវត្ថុអនុស្សាវរីយ៍ខ្មែរថ្មីនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥!

ហាងវត្ថុអនុស្សាវរីយ៍ថ្មីនេះ ប្រមូលផ្ដុំទៅដោយ ផលិតផលក្នុងស្រុករួមមាន គ្រឿងបរិភោគ និងវត្ថុអនុស្សាវរីយ៍ធ្វើដោយដៃ ដែលឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរ ដោយមានការរួមបញ្ចូលគ្នានៃបច្ចេកទេសបែបប្រពៃណី និងរចនាបែបទំនើបទាន់សម័យ។

ហាងលក់វត្ថុអនុស្សាវរីយ៍នេះនឹងមានតួនាទីយ៉ាងសំខាន់សម្រាប់អតិថិជនក្នុងស្រុក និងអន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ទិញទំនិញកាន់តែងាយស្រួលក្នុងការ ស្វែងរកផលិតផល ឬ វត្ថុអនុស្សាវរីយ៍ពីប្រទេសកម្ពុជា ដែលមានគុណភាពខ្ពស់ពីបណ្តាខេត្តផ្សេងៗ សម្រាប់ធ្វើជាវត្ថុអនុស្សាវរីយ៍ ជូនមិត្តភ័ក្តិ និងសមាជិកគ្រួសារ នៅពេលត្រឡប់ទៅប្រទេសកំណើតវិញ។

ដើម្បីអបអរការបើកហាងថ្មីនេះ​ ចាប់ទី ១៥ ដល់ ១៧ ខែសីហា ២០២៥ ផ្សារទំនើបអ៉ីអន មានជ័យ មានការផ្ដល់ជូនពិសេសជាច្រើនរួមមាន៖

  • រាល់ការជាវទិញទំនិញនៅហាងលក់វត្ថុអនុស្សាវរីយ៍ ចាប់ពី ២០ ដុល្លារឡើងទៅ អតិថិជននឹងទទួលបានក្រមាខ្មែរ ១ ដោយឥតគិតថ្លៃ។
  • បញ្ចុះតម្លៃរហូតដល់ ២០% ទៅលើមុខទំនិញមួយចំនួន។
souvenir-shop-aeonmeanchey-gift
souvenir-shop-aeonmeanchey-discount

អបអរសាទរការបើកសម្ពោធជាផ្លូវការ សាខាថ្មី ផ្សារទំនើប អ៊ីអន ម៉េកវែលយូ ទន្លេបាសាក់ មុនីវង្ស

ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៤ 

ក្រុមហ៊ុន អីុអន ខេមបូឌា ខូអិល ធីឌី​ បានបើកដំណើរការជាផ្លូវការផ្សារទំនើប អីុអន ម៉េកវែលយូ ទន្លេបាសាក់ មុនីវង្ស  ដែលមានទីតាំងស្ថិតនៅ៖ #៤៥៦ ផ្លូវ ព្រះមុនីវង្ស (៩៣) កែងផ្លូវ ឧកញ៉ា ញឹក ជូឡុង (៤៦៦) សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

ក្នុងឱកាសការបើកសម្ពោធជាផ្លូវការសាខាថ្មីផ្សារទំនើបអីុអនម៉េកវែលយូ ទន្លេបាសាក់ មុនីវង្ស មានការផ្ដល់ជូនពិសេសជាច្រើនទៅលើផលិតផលជាច្រើនប្រភេទ។

បន្ថែមលើសពីនេះទៅទៀតក៏មានការថែមជូននូវមីកំប៉ុង ១យួរភ្លាមៗរាល់ការចំណាយចាប់ពី ១០ដុល្លារឡើងទៅក្នុង ១វិក្កយបត្រ សម្រាប់អតិថិជន ១០០នាក់ដំបូង ចាប់ពីថ្ងៃទី ៣០ សីហា ដល់ ១ កញ្ញា ២០២៤។

គួរបញ្ជាក់ផងដែរថាផ្សារទំនើបអ៊ីអនម៉េកវែលយូទន្លេបាសាក់មុនីវង្សគឺជាផ្សារទំនើបមួយដែលមានផលិតផលច្រើនមុខច្រើនប្រភេទសម្រាប់បំពេញនូវតម្រូវការប្រចាំថ្ងៃរបស់អតិថិជនដូចជា៖ គ្រឿងទេស, សាច់, បន្លែ, ផ្លែឈើ, អាហារចម្អិនស្រាប់,អាហារកកនិងទំនិញប្រើប្រាស់ក្នុងផ្ទះជាមួយទីធ្លាធំទូលាយក្នុងការដើរទិញទំនិញនិងកន្លែងអង្គុយដែលមានផាសុកភាព។

យោងតាមប្រសាសន៍របស់លោកខេនថារ៉ូ អូកាម៉ូតុ (Kentaro Okamoto) ជាអ្នកគ្រប់គ្រង់ជាន់ខ្ពស់របស់ផ្សារទំនើប អីុអនម៉េកវែលយូបានជឿជាក់យ៉ាងមុតមាំថាផ្សារទំនើបអីុអនម៉េកវែលយូ​ទន្លេបាសាក់ មុនីវង្ស នឹងចូលរួមចំណែកវិជ្ជមានទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់តាមរយៈការផ្ដល់ជូននូវទំនិញដែលមានគុណភាពខ្ពស់ មានស្តង់ដារ និងផ្ដល់ជូននូវសេវាកម្មល្អដល់អតិថិជនគ្រប់រូប។

For more information please visit us:

Facebook: AEON MaxValu Cambodia

Instagram: aeon_maxvalu_cambodia

អបអរសាទរជាមួយនឹងការបើកសម្ពោធសាកល្បងដំណើរការសាខាថ្មី ផ្សារទំនើប អ៊ីអន ម៉េកវែលយូ ទឹកថ្លា

ថ្ងៃទី២​៩ ខែមីនាឆ្នាំ២០២៤ ក្រុមហ៊ុនអ៊ីអន ខេមបូឌា ខូអិល ធីឌី​ បានបើកសាកល្បងផ្សារទំនើប អ៊ីអន ម៉េកវែលយូ ទឹកថ្លា ដែលមានទីតាំងស្ថិតនៅ៖អគារលំនៅដ្ឋាន អារ៉ាខាវ៉ា Zone-P ជាន់ផ្ទាល់ដី ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

ក្នុងឱកាសការបើកសាកល្បងសាខាថ្មីផ្សារទំនើបអ៊ីអន ម៉េកវែលយូទឹកថ្លាមានការផ្ដល់ជូនពិសេសនិងប្រូម៉ូសិនទៅលើផលិតផលជាច្រើនប្រភេទ និងច្រើនជម្រើស……។ 

គួរបញ្ជាក់ផងដែរថាផ្សារទំនើបអ៊ីអន ម៉េកវែលទឹកថ្លាជាផ្សារទំនើបមួយដែលមានផលិតផលច្រើនមុខច្រើនប្រភេទសម្រាប់បំពេញនូវតម្រូវការប្រចាំថ្ងៃរបស់អតិថិជនដូចជា៖ គ្រឿងទេស, សាច់, បន្លែ, ផ្លែឈើ, អាហារចម្អិនស្រាប់, អាហារកកនិងទំនិញប្រើប្រាស់ក្នុងផ្ទះជាមួយទីធ្លាធំទូលាយក្នុងការដើរទិញទំនិញនិងកន្លែងអង្គុយដែលមានផាសុកភាព។ 

យោងតាមប្រសាសន៍របស់លោកខេនថារ៉ូ អូកាម៉ូតុ (Kentaro Okamoto) ជាអ្នកគ្រប់គ្រង់ជាន់ខ្ពស់របស់ផ្សារទំនើប អ៊ីអន ម៉េកវែលយូបានជឿជាក់យ៉ាងមុតមាំថាផ្សារទំនើបអ៊ីអន ម៉េកវែលយូ​ទឹកថ្លានឹងចូលរួមចំណែកវិជ្ជមានទៅដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ តាមរយៈការផ្ដល់ជូននូវទំនិញដែលមានគុណភាពខ្ពស់ មានស្តង់ដារ និងផ្ដល់ជូននូវសេវាកម្មល្អដល់អតិថិជនគ្រប់រូប។ 

គួររំលឹកដែរថា ផ្សារទំនើប អ៊ីអន ម៉េកវែលយូ ទឹកថ្លា នេះ ជាសាខាទី១៦ នៃផ្សារទំនើប អ៊ីអន ម៉េកវែលយូ ។ 

ខាងក្រោមនេះគឺជា​សាខាទាំង ១៥ របស់ផ្សារទំនើប អ៊ីអនម៉េកវែលយូ៖

១. ផ្សារទំនើប អ៊ីអនម៉េកវេលយូ អេចប្រេស ឬស្សីកែវ ៥៩៨

ផ្លូវ ៥៩៨ បុរីប៉េងហួត ស្តារព្រីមៀរ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

https://goo.gl/maps/N3wkFWomfaa8nx6W8

២. ផ្សារទំនើប អ៊ីអនម៉េកវេលយូ ទួលគោក ៣១៥    

ផ្លូវ ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

https://goo.gl/maps/CERuHbWRux3QYrWm8

៣. ផ្សារទំនើប អ៊ីអនម៉េកវេលយូ អេចប្រេស បឹងកេងកង ៥១

ផ្លូវ ៥១ កែងផ្លូវ​ ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ

https://goo.gl/maps/FKnoSyr6Cpw8w3D98

៤. ផ្សារទំនើប អ៊ីអនម៉េកវេលយូ អេចប្រេស ឌី ខេសល    

ផ្លូវ ២៨៨ កែងផ្លូវ​ ២៩៤ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ

https://goo.gl/maps/sqxPzZ4r4DDTtDtcA

៥. ផ្សារទំនើបអ៊ីអន ម៉េកវេលយូ អេចប្រេស ចតុមុខ ៥១    

ផ្លូវ ៥១ កែងផ្លូវ​ ២៦២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

https://goo.gl/maps/pW3UyG5SR4m3KCVq9

៦. ផ្សារទំនើប អ៊ីអនម៉េកវេលយូ អេចប្រេស បឹងកេងកង ៦៣     

ផ្លូវ ៦៣ កែងផ្លូវ​ ៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ

https://goo.gl/maps/eChy4o6BpxGJDjct5

៧. ផ្សារទំនើប អ៊ីអនម៉េកវេលយូ អេចប្រេស បឹងកេងកង ៥៧

ផ្លូវ ៥៧ កែងផ្លូវ​ ២៨២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ

https://goo.gl/maps/JGheR3AxaEbnkicE8

៨. ផ្សារទំនើបអ៊ីអន ម៉េកវែលយូ អេចប្រេស តាខ្មៅ ២១

ផ្លូវ ២១​បេ សង្កាត់តាខ្មៅ ខេត្តកណ្តាល

https://goo.gl/maps/BPD1PkDRxz4QQifV8

៩. ផ្សារទំនើប អ៊ីអនម៉េកវេលយូ បឹងកក់

ផ្សារទំនើប ខាលេនឌឺម៉ល សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ   

https://goo.gl/maps/Fp9SarNSSv6WC6GN6

១០. ផ្សារទំនើប អ៊ីអនម៉េកវេលយូ អេចប្រេស ទួលសង្កែ ១០៥  

ផ្លូវ ១០៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ     

https://goo.gl/maps/D1rJzwde95U3K59VA

១១. ផ្សារទំនើប អ៊ីអនម៉េកវេលយូ អេចប្រេស ស្ទឹងមានជ័យ ២១៧    

បុរីប៉េងហួត ផ្លូវ ២១៧ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ

https://goo.gl/maps/jHxbYNac5w2RdHeo8

១២. ផ្សារទំនើប អ៊ីអន ម៉េកវែលយូ ជ្រោយចង្វារ ០៦

ផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

https://goo.gl/maps/3GDBFTo8PAwHpPrP7

១៣. ផ្សារទំនើប អ៊ីអន ម៉េកវែលយូ អេចប្រេស ចាក់អង្រែលើ   

មហាវិថីសម្តេច ហ៊ុន​ សែន ភូមិព្រែកតាណូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

https://goo.gl/maps/2LKNZCz8R1XGiuHV9

១៤. ផ្សារទំនើបអ៊ីអន ម៉េកវែលយូ ជើងឯក ៥០ម៉ែត្រ

បុរីប៉េងហួត ដឹស្តា មេរាហ្កាដិន ផ្លូវ៥០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ

https://maps.app.goo.gl/BkztLTbAFPnd5kWk6

ផ្សារទំនើប អ៊ីអនម៉េកវែលយូ​ តែងតែផ្តល់ជូនផលិតផលផ្សេងៗជាមួយនឹងតម្លៃសមរម្យជូនអតិថិជន។

ផ្សារទំនើប អ៊ីអនម៉េកវែលយូ​ រង់ចាំស្វាគមន៍យ៉ាងកក់ក្តៅចំពោះអតិថិជនគ្រប់រូបដោយស្នាមញញឹម។

អបអរសាទរការបើកសាកល្បងផ្សារទំនើប អ៊ីអនម៉េកវែលយូ ជើងឯក ៥០​ម៉ែត្រ ក្នុងបុរីប៉េងហួត ដឹស្តា មេរាហ្កាដិន តាមបណ្តោយផ្លូវ ៥០​ម៉ែត្រ

នៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២៣ ក្រុមហ៊ុន អ៊ីអន​ (ខេមបូឌា)​ ខូ អិល ធីឌី បានបើកសាកល្បង ផ្សារទំនើប អ៊ីអនម៉េកវែលយូ ជើងឯក ៥០​ម៉ែត្រ។ សាខាម៉េកវែលយូថ្មីនេះជាសាខា ទី​ ១៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៥០​ម៉ែត្រ ក្នុងបុរីប៉េងហួត ស្តាមេរ៉ាហ្គាឌិន ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងឱកាសការបើកសាកល្បងផ្សារទំនើប អ៊ីអនម៉េកវែលយូ ជើងឯក ៥០​ម៉ែត្រ មានការផ្តល់ជូនពិសេសៗ និងការបញ្ចុះតម្លៃលើផលិតផលជាច្រើនប្រភេទ។

ផ្សារទំនើប អ៊ីអនម៉េកវែលយូ ជើងឯក ៥០​ម៉ែត្រ គឺជាផ្សារទំនើបមួយប្រភេទដែលមាន ផលិតផលជាច្រើនប្រភេទ ដូចជា គ្រឿងទេស ហាងនំប៉័ង សាឡាត់ អាហារចម្អិនស្រាប់ អាហារត្រជាក់ អាហារកក និង​ របស់របរប្រើប្រាស់ប្រចាំថ្ងៃ ជាមួយកន្លែងអង្គុយដែលមានផាសុខភាព។​​ តាមប្រសាសន៍​ របស់លោក ខេនថារ៉ូ អូកាម៉ូតុ (Kentaro Okamoto) អ្នកគ្រប់គ្រងជាន់ខ្ពស់ ផ្សារទំនើប អ៊ីអនម៉េកវែលយូ។

លោក ខេនថារ៉ូ អូកាម៉ូតុ ជឿជាក់យ៉ាងមុតមាំថា ផ្សារទំនើប អ៊ីអនម៉េកវែលយូ​ ជើងឯកនេះ នឹងរួមចំណែកជាវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជើងឯក ក៏ដូចជាតំបន់ជុំវិញ តាមរយៈការផ្តល់ជូនទំនិញដែលមានគុណភាពខ្ពស់ មានស្តង់ដារ និងការផ្តល់សេវាកម្មល្អជូនអតិថិជនគ្រប់រូប។

គួរកត់សំគាល់ថា ផ្សារទំនើប អ៊ីអនម៉េកវែលយូ​ ជើងឯក ៥០​ ម៉ែត្រនេះគឺជាសាខាទី​ ១៤ របស់ ផ្សារទំនើប អ៊ីអនម៉េកវែលយូ។ 

ខាងក្រោមនេះគឺជា​សាខាទាំង ១៣ របស់ផ្សារទំនើប អ៊ីអនម៉េកវែលយូ៖

១. ផ្សារទំនើប អ៊ីអនម៉េកវេលយូ អេចប្រេស ឬស្សីកែវ ៥៩៨

ផ្លូវ ៥៩៨ បុរីប៉េងហួត ស្តារព្រីមៀរ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

https://goo.gl/maps/N3wkFWomfaa8nx6W8

២. ផ្សារទំនើប អ៊ីអនម៉េកវេលយូ ទួលគោក ៣១៥    

ផ្លូវ ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

https://goo.gl/maps/CERuHbWRux3QYrWm8

៣. ផ្សារទំនើប អ៊ីអនម៉េកវេលយូ អេចប្រេស បឹងកេងកង ៥១

ផ្លូវ ៥១ កែងផ្លូវ​ ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ

https://goo.gl/maps/FKnoSyr6Cpw8w3D98

៤. ផ្សារទំនើប អ៊ីអនម៉េកវេលយូ អេចប្រេស ឌី ខេសល    

ផ្លូវ ២៨៨ កែងផ្លូវ​ ២៩៤ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ

https://goo.gl/maps/sqxPzZ4r4DDTtDtcA

៥. ផ្សារទំនើបអ៊ីអន ម៉េកវេលយូ អេចប្រេស ចតុមុខ ៥១    

ផ្លូវ ៥១ កែងផ្លូវ​ ២៦២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

https://goo.gl/maps/pW3UyG5SR4m3KCVq9

៦. ផ្សារទំនើប អ៊ីអនម៉េកវេលយូ អេចប្រេស បឹងកេងកង ៦៣     

ផ្លូវ ៦៣ កែងផ្លូវ​ ៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ

https://goo.gl/maps/eChy4o6BpxGJDjct5

៧. ផ្សារទំនើប អ៊ីអនម៉េកវេលយូ អេចប្រេស បឹងកេងកង ៥៧

ផ្លូវ ៥៧ កែងផ្លូវ​ ២៨២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ

https://goo.gl/maps/JGheR3AxaEbnkicE8

៨. ផ្សារទំនើបអ៊ីអន ម៉េកវែលយូ អេចប្រេស តាខ្មៅ ២១

ផ្លូវ ២១​បេ សង្កាត់តាខ្មៅ ខេត្តកណ្តាល

https://goo.gl/maps/BPD1PkDRxz4QQifV8

៩. ផ្សារទំនើប អ៊ីអនម៉េកវេលយូ បឹងកក់

ផ្សារទំនើប ខាលេនឌឺម៉ល សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ   

https://goo.gl/maps/Fp9SarNSSv6WC6GN6

១០. ផ្សារទំនើប អ៊ីអនម៉េកវេលយូ អេចប្រេស ទួលសង្កែ ១០៥  

ផ្លូវ ១០៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ     

https://goo.gl/maps/D1rJzwde95U3K59VA

១១. ផ្សារទំនើប អ៊ីអនម៉េកវេលយូ អេចប្រេស ស្ទឹងមានជ័យ ២១៧    

បុរីប៉េងហួត ផ្លូវ ២១៧ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ

https://goo.gl/maps/jHxbYNac5w2RdHeo8

១២. ផ្សារទំនើប អ៊ីអន ម៉េកវែលយូ ជ្រោយចង្វារ ០៦

ផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

https://goo.gl/maps/3GDBFTo8PAwHpPrP7

១៣. ផ្សារទំនើប អ៊ីអន ម៉េកវែលយូ អេចប្រេស ចាក់អង្រែលើ   

មហាវិថីសម្តេច ហ៊ុន​ សែន ភូមិព្រែកតាណូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

https://goo.gl/maps/2LKNZCz8R1XGiuHV9

ផ្សារទំនើប អ៊ីអនម៉េកវែលយូ​ តែងតែផ្តល់ជូនផលិតផលផ្សេងៗជាមួយនឹងតម្លៃសមរម្យជូនអតិថិជន។

ផ្សារទំនើប អ៊ីអនម៉េកវែលយូ​ រង់ចាំស្វាគមន៍យ៉ាងកក់ក្តៅចំពោះអតិថិជនគ្រប់រូបដោយស្នាមញញឹម។

ហាង Hot Plate & Steak បើកដំណើរការសាខាដំបូងរបស់ខ្លួននៅផ្សារទំនើបអ៉ីអនសែនសុខស៊ីធី

ហាង Hot Plate & Steak បានបើកដំណើរការសាខាដំបូងរបស់ខ្លួនកាលពីដើមខែកក្កដា ឆ្នាំ២០២២ នៅផ្សារទំនើបអ៉ីអនសែនសុខ ស៊ីធី (អាហារដ្ឋានអ៉ីអន) ដែលផ្សារទំនើបធំបំផុតមួយនៅប្រទេសកម្ពុជា ។

ហាងដែលទើបបើកថ្មីនេះមានផ្ទៃក្រទ្បាប្រហែល ៧០ ម៉ែត្រការេ ដែលមានផ្ដល់ជូននូវប្រភេទសាច់ស្ទេកមកពីអូស្រ្តាលី ១០០% ជាមួយគ្រឿងផ្សំ និងប្រភេទសាច់ជាច្រើនមុខផ្សេងទៀតសម្រាប់ជ្រើសរើស​ដូចជា៖  ស្ទេកសាច់គោម្រេចខ្មៅ ស្ទេកសាច់គោរសជាតិបែបអាស៊ី ស្ទេកសាច់គោរសជាតិអយស្ទឺ ស្ទេកសាច់មាន់រសជាតិគ្រីម​ និងមានមីនុយជាច្រើនទៀត។ អ្វីដែលពិសេសសម្រាប់ហាង Hot Plate & Steak​ គឺរសជាតិសាកសមសម្រាប់ទាំងអតិថិជនអាស៊ី និងអឺរ៉ុប។ ហើយចំនុចដែលគួរឲ្យកត់សម្គាល់ដែរនោះគឺប្រភេទគ្រឿងផ្សំរសជាតិបែបអាស៊ី និងរសជាតិអយស្ទឺមានភាពពេញនិយមខ្លាំងសម្រាប់អតិថិជនអាស៊ី ខណៈដែលអតិថិជនអឺរ៉ុបមានការគាំទ្រខ្លាំងទៅលើគ្រឿងផ្សំរសជាតិម្រេចខ្មៅ និងរសជាតិគ្រីម។

ហាង Hot Plate & Steak ប្ដេជ្ញាផ្ដល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យមិនធ្លាប់មានជូនអតិថិជនគ្រប់រូបជាមួយសេវាកម្មរហ័សទាន់ចិត្តរយៈពេលតិចជាង៣នាទីប៉ុណ្ណោះក្នុងការរៀបចំ ដោយផ្ដល់ជូនអាហារ និងគ្រឿងផ្សំដែលមានគុណភាពខ្ពស់ និងឱជារស។

 “វាពិតជាមានកិត្តិយសខ្លាំងណាស់សម្រាប់ខ្ញុំ ក្នុងនាមជាមេចុងភៅប្រចាំហាង Hot Plate & Steak ដែលជាកន្លែងអាចឲ្យខ្ញុំបញ្ចេញនូវទេពកោសល្យ ជំនាញ និងបង្កើតនូវមុខម្ហូបថ្មីៗ ជាពិសេសគឺមុខម្ហូបប្រភេទអឺរ៉ុប។ ក្នុងនាមជាមេចុងភៅ ខ្ញុំប្ដេជ្ញាបង្កើត និងធ្វើម្ហូបប្រកបដោយឱជារសឈ្ងុយឆ្ងាញ់សម្រាប់អតិថិជនគ្រប់រូប” នេះជាការលើកទ្បើងរបស់លោក ស្រេង ឈុនសេង មេចុងភៅមានបទពិសោធជាង២០ឆ្នាំប្រចាំហាង Hot Plate & Steak

ហាង Hot Plate & Steak ត្រៀមខ្លួនរួចរាល់ហើយក្នុងការស្វាគមន៍អតិថិជនគ្រប់រូបមកទទួលយកនូវបទពិសោធន៍ និងរសជាតិសាច់ស្ទេកមិនធ្លាប់មាន នៅផ្សារទំនើបអ៉ីអនសែនសុខ ស៊ីធី ជាន់ផ្ទាល់ដី (អាហារដ្ឋានអ៊ីអន) ចាប់ពីថ្ងៃចន្ទ ដល់អាទិត្យ ម៉ោង៩ព្រឹក ដល់១០យប់។

ប្រសិនបើលោកអ្នកកំពុងស្វែងរកហាងស្ទេកដែលមានរសជាតិឈ្ងុយឆ្ងាញ់ ប្រកបដោយអនាម័យខ្ពស់ និងសេវាកម្មរហ័ស អញ្ចឹងលោកអ្នកអាចអញ្ជើញមកហាង Hot Plate & Steak បាន។

អបអរសារទ​រ​ហាង  DAISO ជប៉ុន សម្រាប់ការបើកសម្ភោធសាខាទី៥ នៅ ផ្សារK-Mall ផ្លូវវេងស្រេង

នៅថ្ងៃទី០៥ ខែ​វិច្ឆិកា ឆ្នាំ២០២១ ហាងលក់សម្ភារៈប្រើប្រាស់ចំរុះគ្រប់ប្រភេទ​​DAISO ដែលជាយីហោរបស់ជប៉ុនមួយនេះបានបើកសម្ភោធជាផ្លូវការសាខាទី៥ របស់ខ្លួននៅផ្សារ K Mall ផ្លូវវេងស្រេង រាជធានីភ្នំពេញ។ ក្នុងឱកាសបើកដំណើរសាខាថ្មីនេះផងដែរ អតិថិជននឹងទទួលបានប័ណ្ណទឹកប្រាក់ចំនួន៥ដុល្លារ ផងដែរ (សម្រាប់អតិថិជន១៥០នាក់ដំបូង) រាល់ការជាវទំនិញក្នុងហាងចាប់ពី៥មុខទ្បើងទៅ។

គួរបញ្ជាក់ផងដែរថា សាខាទី៥ DAISO ជប៉ុនដែរមានសម្ភារៈប្រើប្រាស់ចំរុះគ្រប់ប្រភេទតម្លៃត្រឹមតែ១.៩ដុល្លារ នេះមានទំហំធំទូលាយ មានការរចនាទំនើបទាន់សម័យ និងមានទំនិញយ៉ាងច្រើនសម្បូរបែប ពិសេសទំនិញប្រើប្រាស់របស់ជប៉ុន សម្ភារៈផ្ទះបាយ ការិយាល័យ សម្ភារៈតុបតែងលម្អ និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត នេះជាការលើកទ្បើងរបស់លោក Hiroki Tsukahara ដែលជានាយកគ្រប់គ្រងទូទៅរបស់ហាង​​ DAISO ជប៉ុនផ្ទាល់ ។

តាមរយៈការបើកដំណើរការសាខាថ្មីនេះផងដែរ លោក  Hiroki Tsukahara មានសង្ឃឹមយ៉ាងមុតមាំថា DAISO ជប៉ុន  នឹងអាចចូលរួមចំណែកក្នុងការលើកកម្ពស់ ការរស់នៅរបស់ អតិថិជនក្នុងតំបន់​​ទាំងមូល​ ក៏ដូចជាតំបន់ក្បែរៗនោះផងដែរ តាមរយៈការផ្ដល់នូវផលិតផលដែលមានគុណភាពខ្ពស់ ស្ដង់ដា ប្រកបដោយសេវាកម្មល្អ បុគ្គលិករួសរាយរាក់ទាក់ជូនអតិថិជនគ្រប់ៗរូប ។

គួររំលឹកផងដែរថា រហូតមកដល់ពេលនេះហាងលក់សម្ភារៈប្រើប្រាស់ចំរុះគ្រប់ប្រភេទយីហោDAISOជប៉ុននេះ បានបើកដំណើរការបាន៥សាខារួចមក ហើយដែលសាខានីមួយៗមានទីតាំងដូចខាងក្រាម៖
សាខាទី១៖ ស្ថិតនៅផ្សារទំនើបអ៉ីអន ម៉លភ្នំពេញ ជាន់ទី១ (ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ)
https://goo.gl/maps/Uh7ZUbyHEsgRHZiNA
សាខាទី២៖ ស្ថិតនៅផ្សារទំនើបអ៉ីអន ម៉លសែនសុខ ស៊ីធី ជាន់ទី១ (ភូមិកាកាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ)
https://goo.gl/maps/SeoT2pia9xqhRPvd7
សាខាទី៣៖ ស្ថិតនៅផ្សារទំនើបអ៉ីអន ម៉េកវែលយូ ឬស្សីកែវ (ផ្លូវ៥៩៨ បុរីប៉េងហួត ស្តាព្រីមៀ ខណ្ឌឬស្សីកែវ ភ្នំពេញ)
https://goo.gl/maps/7zLnDpab5zYS4rYA9
សាខាទី៤៖ ស្ថិនៅផ្សារទំនើបអ៉ីអនម៉េកវែលយូ ទួលគោក (ផ្លូវ៣១៥ សង្កាត់បឹកកក់២ ខណ្ឌទួលគោក ភ្នំពេញ)
https://goo.gl/maps/HkUbMjFokWjSMPzr5
សាខាទី៥៖​ ស្ថិតនៅផ្សារទំនើប ខេ ម៉ល (មហាវិថីវេងស្រេង ភ្នំពេញ)
https://maps.app.goo.gl/mH2WxHYd2LahDy469


អតិថិជនដែលចង់បានសម្ភារៈប្រើប្រាស់គ្រប់ប្រភេទដ៏ច្រើនសម្បូរបែប ជាមួយតម្លៃត្រឹមតែ ១.៩ដុល្លារកុំភ្លេចមកហាង DAISO ជប៉ុន សាខាណាមួយដែលនៅជិតលោកអ្នក។

ហាង DAISO Japan រងចាំទទួលស្វាគមន៍អតិថិជនគ្រប់រូបយ៉ាងកក់ក្ដៅបំផុត។​​ ​សូមអេរគុណ!

More info:
Phone: 096 454 5764
Email: [email protected]

Link: http://plus.freshnewsasia.com/index.php/en/freshnewsplus/218774-2021-11-05-07-20-23.html