fbpx

ផលិតផលកសិកម្មសរីរាង្គនៅផ្សារទំនើប អុីអន

ផ្សារទំនើបអ៉ីអន តែងតែគាំទ្រកសិករ និងផ្សព្វផ្សាយផលិតផលកសិកម្មសរីរាង្គ ក្នុងស្រុក ដូចជាបន្លែស្រស់ ផ្លែឈើ និងសាច់ ដោយសហការជាមួយប្រជាកសិករ ដើម្បីនាំយកផលិតផលទាំងនោះមកលក់នៅក្នុងហាងអ៉ីអន។

យើងយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព និងគុណភាពចំណីអាហារដែលបានយកមកលក់នៅក្នុងផ្សាររបស់យើង ហើយសុខភាពរបស់អតិថិជនគឺជាអាទិភាពចម្បងរបស់យើង។ ជាមួយគ្នានេះផងដែរយើងក៏មានការនាំចូលនូវបន្លែសរីរាង្គនៅតាមខេត្តមួយចំនួនសម្រាប់លក់ និងផ្តល់ជូនអតិថិជននូវបន្លែ ផ្លែឈើ និងសាច់ស្រស់ៗក្នុងតម្លៃសមរម្យ។

នៅថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2023 ក្រុមការងារ AEON បានចុះទៅមើលកសិដ្ឋានសរីរាង្គក្នុងខេត្តកំពង់ឆ្នាំង ដែលមានការរៀបចំដោយ ភូមិកសិកម្មធម្មជាតិ

ដើម្បីធានាថាដំណាំទាំងអស់ដាំដុះស្របតាមស្តង់ដារសរីរាង្គ EU/USDA និងមិនប៉ះពាល់ដល់សុខភាពសាធារណៈ។

ក្នុងនោះផងដែរ លោក Mori Akifumi ដែលជាអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកលក់ផលិតផលអាហារបរិភោគរបស់ផ្សារទំនើប មានប្រសាសន៍ថា “ថ្ងៃនេះ ក្រុមការងារផ្នែកលក់ផលិតផលអាហារបរិភោគរបស់ខ្ញុំ និងខ្ញុំបានចុះទៅមើលកសិដ្ឋានសរីរាង្គដោយផ្ទាល់ ដើម្បីធានាថាផលិតផលទាំងអស់មានសុវត្ថិភាព និងដាំដុះស្របតាមស្តង់ដារសរីរាង្គ EU/USDA និងធានាថាគ្រប់ផលិតផលសរីរាង្គដែលបាននាំចូលមកដាក់លក់ទាំងអស់ មានសុវតិ្ថភាពចំពោះអតិថិជនរបស់យើង”។

ជាមួយគ្នានេះ ពួកយើងបានជួបសម្ភាសជាមួយលោកស្រី ប៊ុន សៀង ដែលជាប្រធានក្រុមហ៊ុន ភូមិកសិកម្មធម្មជាតិ បាននិយាយថា៖ «សព្វថ្ងៃនេះ សង្វាក់ផលិតកម្មរបស់យើងនៅមានកម្រិតនៅឡើយសម្រាប់ការដាំដុះ បន្លែ និងផ្លែឈើសរីរាង្គគ្រប់ប្រភេទ ដោយសារតែយើងស្ថិតនៅជាប្រភេទ កសិកម្មដាំដុះលក្ខណះ:គ្រួសារ »។ ក្នុងនាមសហគមន៍មួយ យើងសហការជាមួយកសិករតាមគ្រួសារនីមួយៗ ដើម្បីប្រមូលទិញផលដាំដុះទាំងនោះ ដោយហើយមានការជួយពី GIZ  និងក្រសួងកសិកម្ម​ ដែលបាន​ ការជួយគាំទ្រក្នុងកិច្ចការនេះ ។ ដើម្បីបានបន្លែ ឬផ្លែឈើដែលដាំដុះដោយសរីរាង្គមានគុណភាពល្អដែលស្របតាមស្តង់ដារ EU / USDA ត្រូវការកត្តាសំខាន់ៗដូចជា ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ ជីធម្មជាតិ និងការថែទាំដំណាំពីសត្វល្អិត។ ក្នុងនាមជាប្រធានភូមិកសិកម្មធម្មជាតិ គាត់ជឿជាក់ថា ការមានសុខភាពល្អ និង ការយល់ពីតម្លៃនៃអាហារដែលមានសុខភាពល្អ គឺជាអ្វី ដែលយើងត្រូវការបំផុតនាពេលអនាគត។

ជាចុងក្រោយ អ្នកស្រីសូមថ្លែងអំណរគុណដល់ ផ្សារទំនើបអ៉ីអន សម្រាប់ការគាំទ្រផលិតផលក្នុងស្រុក និង​ ការជួយជីវភាពរបស់ប្រជាកសិករផងដែរ ដែលអនុញ្ញាតឲ្យកសិករបន្តដាំ បន្លែ និងផ្លែឈើសរីរាង្គ និង​​ លក់ក្នុងផ្សារទំនើបអ៉ីអន  ។

ក្រុមហ៊ុនអ៉ីអន ខេមបូឌា ខូ អិលធីឌី បានបើកដំណើរការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជាតាំងពីខែកក្កដា ឆ្នាំ២០១៤ ក្នុងនាមជាក្រុមហ៊ុនលក់រាយធំជាងគេមួយក្នុងចំនោមក្រុមហ៊ុនលក់រាយជាច្រើនទៀត។ ស្ថិតនៅក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ៉ីអន គ្រុប ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ក្រុមហ៊ុនអ៉ីអន ខេមបូឌា ខូ អិលធីឌី ប្ដេជា្ញយក “អតិថិជនជាធំ” និងមានគោលការណ៍មូលដ្ឋានរបស់ខ្លួនដើម្បីសម្រេចបាននូវភាពសុខដុមរម្យនា ស្ថេរភាព និងសន្តិភាពក្នុងសង្គម តាមរយៈអាជីវកម្មរបស់ខ្លួន។

ក្រុមហ៊ុនអ៉ីអន ខេមបូឌា ខូ អិលធីឌី ទទួលបាននូវការជឿទុកចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជន និងបានពង្រីករិសាលភាពអាជីវកម្មរបស់ខ្លួនលើជំនួញជាច្រើនដូចជា៖ ហាងលក់ទំនិញទូទៅ ផ្សារទំនើប ហាងលក់ទំនិញខ្នាតតូច (អ៉ីអន ម៉េកវែលយូ) និងអាជីវកម្មអនទ្បាញ (អ៉ីអន អនទ្បាញ) ហាងឯកទេសអ៉ីអន និងយីហោផ្ដាច់មុខរបស់អ៉ីអន (ហូមខរឌី ហាង iC Innercasual ហាង Kids Republic ឱសថស្ថាន អ៉ីអន ហាងកង់អ៉ីអន ហាងនំបុ័ងអ៉ីអន ហាងលក់សម្ភារៈ DAISO Japan និងផលិតផលម៉ាក ថប់វែលយូ) ដែលផ្ដល់នូវទំនិញច្រើនជាង ១០ ០០០​ មុខរាប់ចាប់ពី ម្ហូបអាហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ (រួមមានសម្ភារៈបន្ទប់គេង និងសម្ភារៈបន្ទប់ទឹក) សម្ភារៈកីទ្បា ថ្នាំពេទ្យ និងគ្រឿងសម្អាងជាដើម។

លោកអ្នកក៏អាចធ្វើការបញ្ជាទិញជាមួយ អុីអន អនឡាញ តាមរយៈគេហទំព័រ www.aeononlineshopping.com

ឬទាញយកកម្មវិធី AEON Online Mobile App

សម្រាប់ព័ត៌មានបន្ថែម:

Website: www.aeoncambodia.com

Facebook: AEON Retail Cambodia

Telegram: AEON Retail Cambodia

Instagram: aeon_retail_cambodia

YouTube: AEON Retail Cambodia

ហាងហូមខរឌីរៀបចំកម្មវិធី សប្ដាហ៍បញ្ចុះតម្លៃ លើកទី៨របស់ខ្លួន

សប្ដាហ៍បញ្ចុះតម្លៃរបស់ហាង ហូមខរឌី ត្រូវបានរៀបចំទ្បើងរៀងរាល់ ៣ខែម្ដង រយៈពេល៧ដងរួចមកហើយ ចាប់តាំងពីឆ្នាំ២០២០ ដើម្បីផ្ដល់ជូនអតិថិជននូវការបញ្ចុះតម្លៃកាន់តែអស្ចារ្យ រួមជាមួយនឹងឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ជាច្រើនទៀត។ សប្ដាហ៍បញ្ចុះតម្លៃរបស់ហាង ហូមខរឌី មានរយៈពេល ២សប្ដាហ៍ ចាប់ពីថ្ងៃទី១៧ ដល់​២៩ ឧសភា ឆ្នាំ២០២២ នៅទីតាំងទាំងបីសាខារបស់ហាង ហូមខរឌី នៅផ្សារទំនើបអ៉ីអនភ្នំពេញ ជាន់ទី២ និងផ្សារទំនើបអ៉ីអន សែនសុខ ស៊ីធី ជាន់ទី១ និងនៅក្នុងផ្សារទំនើបអ៉ីអនម៉េកវែលយូ​ ឬស្សីកែវ។

ក្នុងរយៈពេល២សប្ដាហ៍នេះ អតិថិជននឹងមានឱកាសទទួលបាននូវការផ្ដល់ជូនពិសេសៗជាច្រើនដូចជា៖ ការបញ្ចុះតម្លៃរហូតដល់ ២០% (លើទំនិញដែលត្រូវបញ្ចុះតម្លៃ) ការផ្ដល់ជូនពិសេសលើឈុតសាទ្បុង កំរាលត្រជាក់ សម្ភារៈផ្ទះបាយ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀត។ អតិថិជនក៏អាចរីករាយជាមួយការផ្ដល់ជូនពិសេសជាច្រើនទៀតដូចជា៖

* ឱកាសទទួលបានប័ណ្ណទឹកប្រាក់៥ដុល្លារ រាល់ការជាវទំនិញចាប់ពី ៥០ដុល្លារទ្បើងក្នុង១វិក័យបត្រ (សម្រាប់អតិថិជន ៧០នាក់ ដំបូង)

* ទទួលបានកាដូ (ប្រអប់បាយ) រាល់ការចំនាយចាប់ពី ៣០ដុល្លារទ្បើងក្នុង១វិក័យបត្រ (សម្រាប់អតិថិជន១២០នាក់ដំបូង) ចាប់ពីថ្ងៃទី១៧ ដល់ ២៩ ឧសភា ២០២២

* ទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃ សម្រាប់អតិថិជនធ្វើការបញ្ជារទិញតាមអនទ្បាញចាប់ពី២០ដុល្លារទ្បើងទៅ (លើកលែងរាជធានីភ្នំពេញ ខេត្តមណ្ឌលគីរី និងស្ទឹងត្រែង)

គួរបញ្ជាក់ផងដែរថា ហូមខរឌី ជាហាងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ យីហោផ្ដាច់មុខរបស់អ៉ីអន ដែលមានសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើន ដូចជាសម្ភារៈប្រើប្រាស់សម្រាប់បន្ទប់ទទួលភ្ញៀវ បន្ទប់គេង បន្ទប់ទឹក និងផ្ទះបាយ ជាមួយការរចនាបែបសាមញ្ញ គុណភាពជប៉ុន និងតម្លៃសមរម្យ។ ជាមួយការរចនាដែលមានលក្ខណសមញ្ញ ស្តង់ដារ និងចំណាយពេលខ្លីក្នុងតុបតែង ផលិតផលរបស់ ហូមខរឌី ត្រូវបានផលិតទ្បើងដោយប្រើប្រាស់ពណ៌គោលមួយចំនួនប៉ុណ្ណោះដូចជា ពណ៌ស ខៀវ និងប្រផេះ ដើម្បីផ្សារភ្ជាប់ជាមួយធម្មជាតិ និងជីវិត។ 

ហាង ហូមខរឌី ត្រូវបានគេស្គាល់ច្បាស់ដោយសារមុខងារជាក់លាក់ទាំង៤ របស់ខ្លួនដូចជា៖ ការរចនាបែបសាមញ្ញ គុណភាពស្តង់ដារជប៉ុន មុខងារច្រើន និងអាចប្រើប្រាស់សម្រាប់តុបតែងជាមួយសម្ភារៈប្រើប្រាស់ផ្សេងទៀតបាន។

សម្រាប់អ្នកដែលស្រលាញ់សម្ភារៈប្រើប្រាស់ក្នុងផ្ទះដែលមានរចនាបទបែបសាមញ្ញ គុណភាពខ្ពស់ ហើយមានមុខងារច្រើន និងអាចប្រើសម្រាប់តុបតែងជាមួយសម្ភារៈផ្សេងៗទៀត ហាង ហូមខរឌី ពិតជាជម្រើសដ៏ល្អសម្រាប់អ្នក។

កុំភ្លេចអញ្ជើញមកទទួលយកការផ្ដល់ជូនពិសេសនេះទាំងអស់គ្នា!

បញ្ជាទិញតាមអនទ្បាញ៖ https://marketplace.aeononlineshopping.com/

សម្រាប់ព័ត៌មានបន្ថែម៖
Facebook: https://www.facebook.com/homecoordycambodia

Instagram: https://www.instagram.com/home_coordy_cambodia/

អ៉ីអន ខេមបូឌា បង្កើតសេវាដឹកជញ្ជូនទូទាំងប្រទេសសម្រាប់អាជីវកម្មអនទ្បាញរបស់ខ្លួន

សេវាកម្មដឹកជញ្ជូនទូទាំងប្រទេសរបស់អ៉ីអន ដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ដោយមានសេវាកម្មដឹកជញ្ជូនទូទាំងប្រទេស លើកលែងតែខេត្តមណ្ឌលគីរី និងខេត្តស្ទឹងត្រែង។

បច្ចុប្បន្នអតិថិជនដែលនៅតាមបណ្ដាខេត្តនានា អាចធ្វើការបញ្ជាទិញទំនិញជាច្រើនប្រភេទពីផ្សារទំនើបអ៉ីអនបានដោយសុវត្ថិភាព និងមានភាពងាយស្រួលដោយពុំចាំបាច់ធ្វើដំណើរមកកាន់ទីតាំងផ្ទាល់ទ្បើយ។ យើងនឹងធ្វើការដឹកជញ្ជូនទំនិញជូនដល់គេហដ្ឋានរបស់អតិថិជនដោយផ្ទាល់នៅថ្ងៃបន្ទាប់។  

យើងនឹងធ្វើការដឹកជញ្ជូនទំនិញជូនដល់អតិថិជនរបស់យើងប្រកបដោយសុវត្ថិភាព និងរហ័ស ដោយមានទំនិញជាច្រើនប្រភេទរហូតដល់​១០ ០០០ មុខ រាប់ចាប់ពីអាហារ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដើម្បីបំពេញនូវសេចក្ដីត្រូវការរបស់អតិថិជនគ្រប់រូប។

អតិថិជនគ្រប់រូបក៏អាចរីករាយជាមួយការផ្ដល់ជូនពិសេសផងដែរដោយទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ ៣១ ខែឧសភា។

លោក Tahara Masakiប្រធានគ្រប់គ្រងទូទៅអ៉ីអន អនទ្បាញ បានមានប្រសាសន៍ថា៖ សេវាកម្មដឹកជញ្ជូនទូទាំងប្រទេសគឺជាសម្ធិផលថ្មីមួយទៀតរបស់អ៉ីអនក្នុងការផ្សារភ្ជាប់កម្រិតជីវភាពរស់នៅរបស់ប្រជាជននៅជនបទ និងនៅទីក្រុង។ “យើងមានបំណងនាំយកនូវបទពិសោធថ្មីៗក្នុងការទិញទំនិញទៅកាន់អតិថិជនគ្រប់រូបដែលរស់នៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា ដើម្បីឲ្យពួកគាត់មានអារម្មណ៍ថាពួកគាត់ក៏អាចទិញទំនិញដោយមានភាពងាយស្រួល និងសុវត្ថិភាព” នេះជាការលើកទ្បើងបន្ថែមរបស់លោក Tahara Masaki ប្រធានគ្រប់គ្រងទូទៅអ៉ីអន អនទ្បាញ។ លោកក៏បានបន្ថែមទៀតថា ពិភពលោកកំពុងមានការផ្លាស់ប្ដូរយ៉ាងខ្លាំង ហើយយើងនៅមានចំនុចខ្វះខាតជាច្រើនដែលត្រូវកែលម្អ។ យើងទទួលយកនូវរាល់មតិយោបល់របស់អតិថិជនរបស់យើង និងធ្វើការកែលម្អជាប្រចាំដើម្បីបំពេញតម្រូវការពួកគេ។ យើងមានការសប្បាយរីករាយប្រសិនបើអតិថិជនរបស់យើងភាគច្រើនអាចប្រើប្រាស់សេវាកម្មរបស់យើងកាន់តែមានភាពងាយស្រួលជាងមុន។​

លោក Tahara Masaki ប្រធានគ្រប់គ្រងទូទៅអ៉ីអន អនទ្បាញ

គួររំលឹកផងដែរថា ក្រុមហ៊ុនអ៉ីអន​ ខេមបូឌា បានបង្កើតអាជីវកម្មអនទ្បាញរបស់ខ្លួនដោយមានឈ្មោះថា “AEON Online” នៅក្នុងឆ្នាំ ២០១៩ ស្របពេលមានការរីកចម្រើនយ៉ាងខ្លាំងនៃទីផ្សារអាជីវកម្មអនទ្បាញលើពិភពលោក ក៏ដូចជាការរីកចម្រើនគួរឲ្យកត់សម្គាល់នៃបច្ចេកវិទ្យានៅលើទីផ្សាររបស់ប្រទេសកម្ពុជា។

លើសពីនេះទៅទៀត យើងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជនរបស់យើងដោយសារបទពិសោធន៍ក្នុងការជាវទំនិញអនទ្បាញប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងសេវាកម្មរហ័សទាន់ចិត្ត។

គួរបញ្ជាក់ផងដែរថា ដោយសារកត្តាការរីកចម្រើននៃជីវភាពរស់នៅក្នុងពេលបច្ចុប្បន្នកាន់តែមានភាពទំនើបក្នុងបរិយាកាសនៃជំងឺឆ្លង រួមទាំងការរីកចម្រើនយ៉ាងខ្លាំងនៃបច្ចេកវិទ្យា និងសេវាអ៊ីនធឺណែតគ្របដណ្ដប់ទូទាំងប្រទេស បានជម្រុញឲ្យអ៊ីអន ពង្រឹង និងពង្រីកបន្ថែមនូវសេវាកម្មរបស់ខ្លួនដែលអាចមានវិសាលភាពដឹកជញ្ជូនទូទាំងប្រទេស។

អតិថិជនអាចធ្វើការបញ្ជាទិញទំនិញជាច្រើនមុខតាមរយៈ ៖ www.aeononlineshopping.com

សម្រាប់ព័ត៌មានបន្ថែម៖

ហ្វេសប៊ុកផេក៖ AEON Online Cambodia

អ៉ីម៉ែល៖​ [email protected]
ទូរស័ព្ទ៖ +855 81/86 760 761

ផ្សារទំនើប អ៉ីអន បន្តអនុវត្តវិធានការ ការពារជំងឺកូវីត ១៩ យ៉ាងតឹងរឹងចំពោះអតិថិជន និងបុគ្គលិករបស់ខ្លួន

ដោយសារតែស្ថានភាព និងចំនួនអ្នកឆ្លងជំងឺ កូវីត១៩ នៅតែមានការកើនទ្បើងនៅលើពិភពលោក ក៏ដូចជាក្នុងប្រទេស ក្រុមហ៊ុនអ៉ីអន ខេមបូឌា ខូអិលធីឌី ដែលគេស្គាល់ថាជាផ្សារទំនើប លក់រាយ នៅតែបន្តអនុវត្តវិធានការការពារជំងឺកូវីត ១៩ ដែលដាក់ចេញដោយក្រសួងសុខាភិបាល យ៉ាងតឹងរឹង ចំពោះអតិថិជន និងបុគ្គលិករបស់ខ្លួន។

“យើងបាននឹងកំពុងធ្វើការយ៉ាងជិតស្និតជាមួយគ្រប់ភាគី ពាក់ព័ន្ធ ដើម្បីធានាសុវត្ថិភាពរបស់អតិថិជន និងបុគ្គលិករបស់យើង។ គ្រប់អតិថិជន និងបុគ្កលិកទាំងអស់ត្រូវតែពាក់ម៉ាស់ ជាមុនសិនមុននឹងអនុញ្ញាតឲ្យចូលបរិវេនផ្សារទំនើប។ បន្ថែមពីនេះ នៅគ្រប់បរិវេនផ្សារទំនើបរបស់យើង បានអនុវត្តវិធានការការពារជំងឺកូវីត ១៩ ដែលដាក់ចេញដោយក្រសួងសុខាភិបាល យ៉ាងម៉ត់ចត់បំផុត ដូចជាការដាក់ម៉ាស៊ីន វាស់កម្ដៅ នៅច្រកចេញចូល នីមួយៗ ការផ្ដល់អាល់កុល ឬជែលលាងដៃ នៅគ្រប់កន្លែងសំខាន់ៗក្នុងផ្សារទំនើប ការរៀបចំការរក្សារគម្លាតសង្គមនៅកន្លែងដែលមានមនុស្សច្រើន ជាដើម” នេះជាការលើកទ្បើងរបស់លោក Keiji Ono នាយកប្រតិបត្តិក្រុមហ៊ុន អ៉ីអន ខេមបូឌា ខូអិលធីឌី។

“នៅពេលមានអតិថិជនច្រើន បុគ្គលិករបស់យើងបានណែនាំពួកគាត់ឲ្យឈរជាជួរ និងរក្សារគម្លាតសុវត្ថិភាពផងដែរ” លោកស្រី យឹម សុផល្លី ប្រធានគ្រប់គ្រងផ្សារទំនើប អ៉ីអន ភ្នំពេញ បានបន្ថែម។

សុវត្ថិភាព និងភាពងាយស្រួលរបស់អតិថិជន គឺជាបញ្ហាចម្បងដែលក្រុមហ៊ុនតែងតែគិតគូ។ អាស្រ័យហេតុនេះ យើងបានណែនាំនូវរបៀបទិញទំនិញតាម អ៉ីអន អនទ្បាញ ទៅកាន់អតិថិជនរបស់យើងកាន់តែទូលំទូលាយជាងមុន។​ “ខ្ញុំសូមលើកទឹកចិត្តដល់អតិថិជនគ្រប់រូប ធ្វើការបញ្ជាទិញទំនិញតាមរយៈ អ៉ីអន អនទ្បាញ ដោយវាមានភាពងាយស្រួល និងសុវត្ថិភាព។ ម៉្យាងទៀត តាមរយៈ អ៉ីអន អនទ្បាញ អតិថិជនអាចទិញទំនិញរហូតដល់ ២០ ០០០ មុខ លើផ្នែកផ្សេងៗគ្នាជាច្រើនដូចជា សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ភេសជ្ជៈ អាហារ គ្រឿអេទ្បិចត្រូនិច និងសម្ភារៈជាច្រើនមុខទៀត​ ដែលអាចបំពេញតម្រូវការរបស់អតិថិជន ជាមួយសេវាកម្មដឹកជញ្ជូនយ៉ាងឆាប់រហ័ស និងតម្លៃសមរម្យ” នេះជាការបញ្ជាក់បន្ថែមរបស់ កញ្ញា សេង រ័ត្នធានី ប្រធានផ្នែកគ្រប់គ្រងទូទៅ អាជីវកម្មអនទ្បាញ។

បញ្ជាទិញទំនិញតាមរយៈ អ៉ីអន អនទ្បាញឥលូវនេះ៖ https://aeononlineshopping.com/

ថែរក្សារអនាម័យ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា!

ការបរិច្ចាគជំនួយថវិកា គាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា

ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងធានា “សុវត្ថិភាពនិងសន្តិសុខ” ជូនប្រជាជនគ្រប់រូប នៅក្នុងសហគមន៍ នៃប្រទេសកម្ពុជា ក្រុមហ៊ុន​ចំនួន៤ នៃអ៉ីអនគ្រុបជប៉ុន ដែល​កំពុង​ប្រតិបត្ដិការនៅប្រទេសកម្ពុជា រួម​មាន​ ក្រុមហ៊ុនអ៉ីអន (ខេមបូឌា) ខូអិលធីឌី ក្រុមហ៊ុនអ៉ីអនម៉ល (ខេមបូឌា) ខូអិលធីឌី ធនាគារឯកទេស  អ៉ីអន (ខេមបូឌា) ភីអិលស៊ី និង ក្រុមហ៊ុនអ៉ីអន ឌីឡៃថ៍ (វៀតណាម) ខមភេនី លីមីធីត បានផ្តល់ជំនួយជាថវិកា សរុបចំនួន 50 លានយ៉េន (ប្រមាណ 454.545 ដុល្លាសហរដ្ឋអាមេរិក) ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ។

ក្រុមហ៊ុន​អ៉ីអនគ្រុបជប៉ុន បានប្រកាសបរិច្ចាគថវិកាសរុបចំនួន ៣៥០ លាន​យ៉េនដល់រដ្ឋាភិបាលនៃប្រទេសមួយចំនួនជាសមាជិកអាស៊ានរួមមានប្រទេសម៉ាឡេស៊ី ប្រទេសវៀតណាម ប្រទេសឥណ្ឌូនេស៊ី ប្រទេសថៃ និងប្រទេសកម្ពុជា ដើម្បីជំរុញយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងគោលបំណង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នេះផងដែរ។

ថ្វីត្បិតតែប្រទេសកម្ពុជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូន​ប្រជាពលរដ្ឋរបស់​ខ្លួន​បានច្រើនបើប្រៀប​ធៀបទៅនឹង​ប្រទេសដែល​ជាសមាជិកអាស៊ានដទៃទៀតក៏ដោយ ក៏ប៉ុន្តែការរីករាលដាលនៅតែកំពុងបន្តនៅឡើយ។ គោលបំណងនៃការបរិច្ចាគនេះ គឺដើម្បីប្រើប្រាស់  ក្នុងការជំរុញ ពន្លឿន យុទ្ធនាការចាក់វ៉ាក់សាំង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការគ្រប់គ្រងការឆ្លងរីករាលដាល និងស្តារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ។

ការបរិច្ចាគដល់រាជរដ្ឋាភិបាលកម្ពុជានេះ រួមមានការចូលរួមវិភាគទានពីក្រុមហ៊ុន អ៉ីអនគ្រុបជប៉ុន ដែលមានដូចជា AEON Co., Ltd., AEON MALL Co., Ltd., AEON Financial Services Co., Ltd., AEON Delight Co., Ltd., និងមកពី AEON 1% Club Foundation ។

ឈរលើគោលការណ៍មូលដ្ឋាន “ស្វែងរកសន្តិភាព គោរពមនុស្សជាតិ និងចូលរួមចំណែកដល់សហគមន៍មូលដ្ឋាន ដោយតែងតែ ស្ថិតនៅជាមួយទស្សនៈស្នូល អតិថិជនជាចម្បង” ក្រុមហ៊ុន អ៉ីអនគ្រុប នឹងបន្តខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីស្តារ សន្តិសុខនិងសន្តិភាព ឡើងវិញនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់សហគមន៍មូលដ្ឋាន។

ព័ត៌មានបន្ថែម 
ចំនួនហាង និងគ្រឹះស្ថានអាជីវកម្ម ក្នុងប្រទេសនីមួយៗ ដែលទទូលជំនួយថវិកា
(គិតត្រឹម ចុងខែកុម្ភៈ ឆ្នាំ២០២១)

ក្រុមហ៊ុន AEON Delight Co., Ltd. មានការិយាល័យសរុបចំនួន ១៤ ក្នុងនោះរួមមាន ១ នៅប្រទេសម៉ាឡេស៊ី ២ នៅប្រទេសវៀតណាម ១០ នៅប្រទេសឥណ្ឌូនេស៊ី និង ១ នៅប្រទេសកម្ពុជា។

GMS: ហាងលក់ទំនិញរាយទូទៅ (General Merchandise Store)

SM: ផ្សារទំនើប (Supermarket)

DS: ផ្សារលក់បញ្ចុះតម្លៃ (Discount Store)

ផ្សារទំនើបអ៉ីអន ប្រកាសដាក់ឲ្យប្រើប្រាស់ថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាន មុនដំបូងគេនៅកម្ពុជា

ដើម្បីចូលរួមចំណែកកាត់បន្ថយប្លាស្ទិក និងការពារបរិស្ថាន ក្រុមហ៊ុនអ៉ីអនខេមបូឌា បានធ្វើការផ្លាស់ប្តូរ និងសម្រេចដាក់អោយប្រើប្រាស់ថង់ប្លាស្ទិកដែលអាចពុកផុយទៅក្នុងបរិស្ថាននៅបញ្ជរបង់ប្រាក់ គ្រប់ទីតាំងផ្សារទំនើបអ៉ីអនទាំងអស់។

ថង់ប្លាស្ទិកដែលគិតទៅដល់បរិស្ថាននេះ គឺត្រូវបានផលិតឡើងផ្អែកទៅលើបច្ចេកវិទ្យាងាយពុកផុយហើយចុងក្រោយ វានឹងពុកផុយទៅក្នុងវត្តមាននៃអុកស៊ីសែន មីក្រូសរីរាង្គ សំណើម និងដី ជាពិសេសវាមានសុវត្ថិភាព និងអាចប្រើប្រាស់ទ្បើងវិញបានផងដែរ។ គួរបញ្ជាក់ផងដែរថា ផ្សារទំនើបអ៉ីអន ក៏នៅតែលើកទឹកចិត្ត និងអំពាវនាវដល់អតិថិជនដែលអញ្ជើញមកជាវទំនិញក្នុងផ្សារទំនើប អោយចូលរួមចំណែកការពារបរិស្ថានដោយប្រើប្រាស់ថង់បរិស្ថាន​ ក៏ដូចជាប្រើថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាននេះឡើងវិញ ដោយព្យាយាមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកអោយបានតិចបំផុតតាមតែអាចធ្វើទៅបាន ដើម្បីថែរក្សាការពារបរិស្ថានរបស់យើង។ ថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាននេះ នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១១​ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ នៅផ្សារទំនើបអ៉ីអន ទាំង២ សាខា (ផ្សារទំនើបអ៉ីអន ភ្នំពេញ និងផ្សារទំនើបអ៉ីអន សែនសុខ ស៊ីធី) ព្រមទាំងគ្រប់សាខាទាំងអស់របស់ផ្សារទំនើប អ៉ីអន ម៉ាក់វ៉ាល់យូ ផងដែរ។

លោក Keiji Ono នាយកគ្រប់គ្រងទូទៅ ផ្សារទំនើបអ៉ីអន បានមានប្រសាសន៍ថា៖ បញ្ហាបរិស្ថាន ជាបញ្ហារបស់យើងទាំងអស់គ្នា ដែលទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ដោយទ្បែកផ្សារទំនើប អ៉ីអន បាននឹងកំពុងចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពការពារបរិស្ថាន ជាក់ស្ដែងយុទ្ធនាការនៃការដាក់ឲ្យប្រើប្រាស់ថង់បរិស្ថាន ក៏ដូចជាថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាន ជាឧទាហណ៍ស្រាប់។ លោកបានបន្ថែមទៀតថា៖ តាមរយៈការដាក់ឲ្យប្រើប្រាស់ ថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាននេះ វានឹងដើរតួរយ៉ាងសំខាន់ក្នុងការបញ្ច្រៀបសារ ស្ដីពីបរិស្ថានទៅកាន់អតិថិជន និងសាធារណជនទូទៅ។​ លើសពីនេះ លោកក៏បានអំពាវនាវ និងលើកទឹកចិត្តដល់អតិថិជនដែលអញ្ជើញមកជាវទំនិញនៅផ្សារទំនើប អ៉ីអន ងាកមកប្រើប្រាស់ថង់បរិស្ថាន ឬថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាននេះជំនួសឲ្យការប្រើប្រាស់ថង់ប្លាស្ទិក ធម្មតាវិញ និងចូលរួមកាត់បន្ថយការប្រើប្រាស់ទាំងអស់គ្នា។

គួររំលឹកផងដែរថា ផ្សារទំនើបអ៉ីអន (ផ្សារលក់ទំនិញទូទៅ) ត្រូវបានបង្កើតទ្បើងដោយក្រុមហ៊ុន AEON (Cambodia)​ Co., Ltd ដែលកំពុងធ្វើប្រតិបត្តិការលក់នូវទំនិញជាច្រើនមុខរួមមាន៖ ទំនិញគ្រឿងទេស អាហារ សំលៀកបំពាក់ គ្រឿងអេទ្បិចត្រូនិក សំភារៈផ្ទះបាយ និងទំនិញជាច្រើនមុខទៀតនៅក្នុងផ្សារទំនើបអ៉ីអនម៉ល់ទាំង២សាខា។ លើសពីនេះទៀត ក្រុមហ៊ុន AEON Cambodia Co., Ltd ក៏បានបើកដំណើរការផ្សារទំនើបខ្នាតតូច AEON MaxValu ដែលរហូតដល់ពេលនេះមានចំនួនរហូតដល់ ១៥ សាខា ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ Home Coordy និងទំនិញជាច្រើនមុខទៀតដែលជាយីហោផ្ដាច់មុខរបស់ AEON (TOPVALU) ដើម្បីបំពេញតម្រូវការ ក៏ដូចជាលើកកំពស់គុណភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ អ្វីដែលកាន់តែពិសេស និងមានភាពងាយស្រួលនោះគឺ អតិថិជនក៏អាចបញ្ជាទិញទំនិញជាង ២០ ០០០ មុខតាមរយៈ អ៉ីអន អនទ្បាញផងដែរ៖ https://aeononlineshopping.com/

ចូលរួមចំណែកការពារបរិស្ថាន ដោយប្រើថង់បរិស្ថាន និងថង់ប្លាស្ទិកងាយពុកផុយក្នុងបរិស្ថានទាំងអស់គ្នា!