ការផ្តល់ជូនយ៉ាងពិសេសពីផ្សារទំនើបអុីអនក្នុងកម្មវិធីពិព័រណ៍ស្បែកជើងបុរស និងនារីគ្រប់ប្រភេទ

ចែករំលែក:

ចាប់ពីថ្ងៃនេះ រហូតដល់​ ថ្ងៃទី៣០ តុលា ឆ្នាំ២០២២ ផ្សារទំនើបអុីអនដែលជាផ្សារលក់ទំនិញទូទៅ បានរៀបចំពិព័រណ៍ស្បែកជើងបុរស និងនារីគ្រប់ប្រភេទដ៏ច្រើនសម្បូរបែប ដែលជាផលិតផលសុទ្ធសឹងតែមានគុណភាពខ្ពស់ និងតម្លៃសមរម្យ សាកសមសម្រាប់មនុស្សគ្រប់វ័យ។

លើសពីនេះទៅទៀត លោកអ្នកក៏អាចរីករាយជាមួយការផ្ដល់ជូនដ៏អស្ចារ្យពីពិព័រណ៌នេះផងដែរជាមួយការបញ្ចុះតម្លៃពិសេសរហូតដល់ ៥០%។ គួរបញ្ជាក់ផងដែរថាពិព័រណ៌ស្បែកជើងបុរស និងនារី ធ្វើទ្បើងនៅផ្សារទំនើបអុីអន ភ្នំពេញ ជាន់ផ្ទាល់ដីតែប៉ុណ្ណោះ។

សម្រាប់អតិថិជនដែលចង់បានស្បែកជើងបុរស និងនារី  ​ម៉ូតថ្មីៗដ៏ស្រស់ស្អាត ពេញនិយមជាមួយការបញ្ចុះតម្លៃដ៏អស្ចារ្យសម្រាប់ពិធីបុណ្យអុំទូកខាងមុខ កុំភ្លេចអញ្ជើញមកពិព័រណ៍ស្បែកជើងបុរស និងនារី នៅផ្សារទំនើបអុីអន ភ្នំពេញ ជាន់ផ្ទាល់ដី ទាំងអស់គ្នា។

អំពីអុីអន
យើងជាហាងលក់ទំនិញទូទៅឈានមុខគេក្នុងវិស័យទំនិញលក់រាយនៅកម្ពុជាដែលមានលក់ទំនិញនិង សម្ភារៈចាំបាច់គ្រប់ប្រភេទ សម្រាប់ទ្រទ្រង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់អតិថិជន ដែលរួមមាន ទំនិញបរិភោគ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ ជាមួយនឹងតម្លៃសមរម្យ រួមទាំងសេវាកម្មយ៉ាងរួសរាយរាក់ទាក់។ ហាងរបស់យើងមានទំនិញច្រើនជាង ១០ ០០០ មុខសម្រាប់បំពេញតម្រូវការរបស់អតិថិជន រួមមាន ប្រភេទអាហារ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទ និងទំនិញជាច្រើនប្រភេទទៀត សម្រាប់បំពេញគ្រប់តម្រូវការរបស់អតិថជន ដែលធានាជូននូវគុណភាពដ៍ល្អ។

អតិថិជន អាចរកជាវទំនិញគ្រប់ប្រភេទពីផ្សារទំនើបអុីអនដែលមានទាំងទំនិញក្នុងស្រុក និងទំនិញនាំចូលពីបរទេសជាច្រើន។​ ម្យ៉ាងវិញទៀត សម្រាប់អតិថិជនដែលនិយមប្រើប្រាស់ទំនិញជប៉ុន ក៏អាចរកទិញទំនិញជប៉ុនជាច្រើនមុខដែលមានគុណភាព តម្លៃសមរម្យ និងរសជាតិដើមនៅហាងរបស់យើងផងដែរ។​

ប​ន្ថែមពីនោះ អុីអនក៍បាននាំចូលនូវទំនិញដែលជាយីហោផ្តាច់មុខរបស់ខ្លួនជាច្រើនប្រភេទផ្សេងទៀត មកកាន់ទីផ្សារកម្ពុជា ដែលមានដូចជា ថប់វែលយូ អាយស៊ី ហូមខរឌី ឃីដស៍ រីផាប់ប្លិក ស៊ូស៊ី និងសាស៊ីមិ ឳសថស្ថានអ៉ីអន វែលណេស ហាងនំបុ័ងអ៉ីអន ហាងកង់អុីអនជាដើម ដើម្បីបំពេញរាល់តម្រូវការរបស់អតិថិជន។

សម្រាប់ព័ត៌មានបន្ថែម៖
Website: www.aeoncambodia.com
Official Facebook Page: AEON Retail Cambodia
Instagram: aeon_retail_cambodia
Official Telegram Channel: AEON Retail Cambodia
YouTube: AEON Retail Cambodia