ក្នុងឆ្នាំ ២០២៣ នេះ ផ្សារទំនើបអ៊ីអន បានបើកដំណើរការអស់រយះពេល ៩ ឆ្នាំមកហើយគិតចាប់ពីឆ្នាំ ២០១៤ មក។ ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជន ផ្សារទំនើបអ៊ីអន មានកាដូពិសេសជូនដល់អតិថិជននៅក្នុងខែសីហានេះ ដោយយើងនឹងជ្រើសរើសអតិថិជនចំនួន ៩៩ ដែលបានទិញទំនិញដោយប្រើប្រាស់ កាតសន្សំពិន្ទុ AEON ដោយគិតចាប់ពីខែ មករា ដល់ខែ មិថុនា ២០២៣។
សូមរំលឹកផងដែរថា កាតសន្សំពិន្ទុ AEON បានដាក់ដំណើរការអោយប្រើប្រាស់តាំងពីឆ្នាំ ២០១៤ មកម្លេះដែលអតិថិជនអាចទទួលបានពិន្ទុនៅពេលដែលអតិថិជនធ្វើការចំណាយទៅលើការទិញទំនិញនៅសាខាណាមួយរបស់ ផ្សារទំនើបអ៊ីអន ផ្សារទំនើបអ៊ិអនម៉េកវ៉េលយូ និង អ៊ីអន អនឡាញ ទាំងអស់។
អតិថិជនគ្រាន់តែធ្វើការចំណាយទៅលើការទិញទំនិញអស់ចាប់ពី $១០ដុល្លារ នឹងទទួលបាន ១ពិន្ទុនៅថ្ងៃធម្មតា និងទទួលបាន ៥ ពិន្ទុ នៅថ្ងៃទី ៥, ១៥ និង ២៥ រៀងរាល់ខែ។ លើសពីនេះទៅទៀតអតិថិជនដែលសន្សំបាន ១០០ពិន្ទុ នឹងទទួលបានប័ណ្ណទឹកប្រាក់ ៥ដុល្លារ។
ដើម្បីទទួលបានប័ណ្ណសន្សំពិន្ទុ AEON នេះអតិថិជន គ្រាន់តែទៅកន្លែងបញ្ជរសេវាកម្មអតិថិជនសាខាទាំង ៣ របស់ផ្សារទំនើបអ៊ីអន មួយណាក៏បានដែលមានទីតាំងនៅជាន់ ផ្ទាល់ដីរួចស្នើសុំប័ណ្ណសន្សំពិន្ទុ ដោយបង្ហាញអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ជាការស្រេច។ អតិថិជនចំណាយត្រឹមតែ ២ ដុល្លាប៉ុណ្ណោះក្នុងការស្នើសុំប័ណ្ណសន្សំពិន្ទុនេះ។