ស្វាគមន៍ការបើកសម្ភោធសាខាទី៦​ របស់ហាង DAISO Japan នៅផ្សារទំនើបអុីអន​មានជ័យ

ចែករំលែក:

ហាង DAISO Japan ដែលជាហាងលក់សម្ភារៈប្រើប្រាស់ចម្រុះគ្រប់ប្រភេទ​​យីហោរបស់ជប៉ុន ជាមួយតម្លៃពិសេសត្រឹមតែ១.៩០ដុល្លារ​លើគ្រប់មុខទំនិញទាំងអស់ នឹងបើកដំណើរការសាខាទី៦របស់ខ្លួន នៅថ្ងៃទី១៥ ខែ​ធ្នូ ឆ្នាំ២០២២ នៅផ្សារទំនើបអុីអនមានជ័យ។

សាខាថ្មីរបស់ហាង DAISO Japan នេះមានទីតាំងស្ថិតនៅជាន់ទី១ នៃផ្សារទំនើបអុីអនមានជ័យ។ ហាងថ្មីនេះមានទំហំធំទូលាយ ជាមួយការរចនាហាងដ៏ស្រស់ស្អាត ទាន់សម័យ និងមានផ្ដល់ជូននូវផលិតផលជាច្រើនប្រភេទដូចជា៖ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ សម្ភារៈសិក្សារ សម្ភារៈសម្រាប់ដេគ័រ សម្ភារៈផ្ទះបាយ សម្ភារៈក្មេងលេង និងផលិតផលជាច្រើនប្រភេទទៀត ជាពិសេសផលិតផលរបស់ជប៉ុន។

គួបញ្ជាក់ផងដែរថា ហាង DAISO Japan សាខាទី៦ ដែលស្ថិតនៅផ្សារទំនើបអុីអនមានជ័យ នេះនឹងជាផ្នែកមួយចូលរួមចំណែកក្នុងការលើកកម្ពស់ និងធ្វើឲ្យបទពិសោធក្នុងការទិញទំនិញរបស់អតិថិជនគ្រប់រូបកាន់តែមានភាពប្រសើរទ្បើង ជាពិសេសអតិថិជនដែលជាប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញនោះ។

ហាង DAISO Japan ប្ដេជ្ញាផ្ដល់នូវសេវាកម្មដ៏ល្អ និងផលិតផលដ៏សម្បូរបែបជាមួយតម្លៃដ៏សមរម្យ (គ្រប់ផលិតផលទាំងអស់តម្លៃត្រឹមតែ១.៩ដុល្លារ តែប៉ុណ្ណោះ) ទៅកាន់អតិថិជនគ្រប់រូប។ ហាង DAISO Japan ត្រៀមខ្លួនរួចជាស្រេចក្នុងការបម្រើអតិថិជនគ្រប់រូបចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២​ នេះតទៅ។

លោកអ្នក៏អាចស្វែងរកទីតាំង ហាង DAISO Japan ដែលនៅជិតលោកអ្នកតាមរយៈអាសយដ្ឋានខាងក្រោម៖

សាខាទី១៖ ស្ថិតនៅផ្សារទំនើបអុីអន ម៉លភ្នំពេញ ជាន់ទី១ (ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ)
https://goo.gl/maps/Uh7ZUbyHEsgRHZiNA
សាខាទី២៖ ស្ថិតនៅផ្សារទំនើបអុីអន ម៉លសែនសុខ ស៊ីធី ជាន់ទី១ (ភូមិកាកាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ)
https://goo.gl/maps/SeoT2pia9xqhRPvd7
សាខាទី៣៖ ស្ថិតនៅផ្សារទំនើបអុីអន ម៉េកវែលយូ ឬស្សីកែវ (ផ្លូវ៥៩៨ បុរីប៉េងហួត ស្តាព្រីមៀ ខណ្ឌឬស្សីកែវ ភ្នំពេញ)
https://goo.gl/maps/7zLnDpab5zYS4rYA9
សាខាទី៤៖ ស្ថិនៅផ្សារទំនើបអុីអនម៉េកវែលយូ ទួលគោក (ផ្លូវ៣១៥ សង្កាត់បឹកកក់២ ខណ្ឌទួលគោក ភ្នំពេញ)
https://goo.gl/maps/HkUbMjFokWjSMPzr5
សាខាទី៥៖​ ស្ថិតនៅផ្សារទំនើប ខេ ម៉ល (មហាវិថីវេងស្រេង ភ្នំពេញ)
https://maps.app.goo.gl/mH2WxHYd2LahDy469

អតិថិជនដែលចង់បានសម្ភារៈប្រើប្រាស់គ្រប់ប្រភេទដ៏ច្រើនសម្បូរបែប ជាមួយតម្លៃត្រឹមតែ ១.៩ដុល្លារ កុំភ្លេចអញ្ជើញមកហាង DAISO Japan សាខាណាមួយដែលនៅជិតលោកអ្នក។