រីករាយពិធីបុណ្យសែនព្រះខែពីផ្សារទំនើប អ៊ីអន

ចែករំលែក:

បុណ្យសែនព្រះខែឈានជិតមកដល់ហើយ តើលោកអ្នកទាំងអស់កំពុងស្វែងរកនំសម្រាប់សែនព្រះខែមែនទេ?

ចំណេញកាន់តែច្រើន ដោយគ្រាន់តែធ្វើការកក់នំសែនព្រះខែពីផ្សារទំនើបអ៊ីអន!

Moon-cake-cover

ដើម្បីអបអរ​ ​ថ្ងៃបុណ្យ​សែនព្រះខែ​​​ ផ្សារទំនើបអ៊ីអន មានការបញ្ចុះតម្លៃសម្រាប់អតិថិជនដែលបានធ្វើការកម្មង់កក់ទុកមុន ទៅលើនំព្រះខែគ្រប់ប្រភេទ

អតិថិជនដែលធ្វើការកក់នំព្រះខែ ចាប់ពី៣០ដុល្លារ នៅក្នុងផ្សារផ្ទាល់ នឹងទទួលបានការបញ្ចុះតម្លៃ៥% ។

អតិថិជនដែលធ្វើការកក់នំព្រះខែ ចាប់ពី៣០ដុល្លារ តាមរយៈអ៊ីអន អនទ្បាញ នឹងទទួលបានការបញ្ចុះតម្លៃ៥% និងការដឹកជញ្ជូនដោយឥតថ្លៃ។

Moon-Cake-1

ការផ្ដល់ជូននេះចាប់ពីថ្ងៃទី​២៨ ខែសីហា ដល់ ថ្ងៃទី២៧ ខែកញ្ញា​​​ ឆ្នាំ២០២៣​ ​ដែលមានហាងនំល្បីៗដូចជា ​ហាងនំអប្សរា​​ ហាងនំបេនហេនី  ហាងផ្ទះនំតៃវ៉ាន់​ ហាងនំវិចិត្របុត្រា និងហាងនំហេង សេងមុយ។

បញ្ជាក់៖ សម្រាប់ការបញ្ចុះតម្លៃខាងលើមិនរាប់បញ្ជូលហាងនំអប្សរានោះទេ។

លក្ខខណ្ឌក្នុងការកម្មង់កក់ទុកក្នុងផ្សារ

  • សម្រាប់ការកម្មង់កក់ចាប់ពី ៣០ដុល្លារឡើងទៅ
  • អតិថិជនអាចមកទទួលទំនិញបាន ១ថ្ងៃបន្ទាប់ពីថ្ងៃដែលបានកក់ទុកមុន នៅកន្លែងតាំងលក់នំព្រះខែ

កក់ឥឡូវនេះតាមរយៈ អ៊ីអន អនឡាញ

AEON Online Phnom Penh AEON Online Sen Sok City AEON Online Mean Chey