ការផ្ដល់ជូនដ៏អស្ចារ្យក្នុងឱកាសបុណ្យភ្ជុំបិណ្ឌពីផ្សារទំនើបអ៉ីអន

ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យបែបសាសនាដ៏ធំមួយរបស់ប្រជាជនកម្ពុជា ដែលត្រូវបានប្រារព្ធធ្វើទ្បើងរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី១ រោច ដល់ ១៥ រោច ខែភទ្របទ ។ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ ញាត្តិសណ្ដានទាំងអស់ តែងជួបជុំគ្នាដើម្បីរៀបចំម្ហូបអាហារ នំ ចំណី បាយសម្លរ និងសម្ភារៈប្រើប្រាស់ផ្សេងទៀត យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាមតាមស្រុកភូមិរៀងៗខ្លួន។

ក្នុងឱកាសពិធីបុណ្យភ្ជុំបុណ្យនេះ ផ្សារទំនើបអ៉ីអនមានការផ្ដល់ជូនពិសេសៗជាច្រើនសម្រាប់អតិថិជនរបស់ខ្លួន ចាប់ពីថ្ងៃទី៣០ សីហា ដល់ ២៦ កញ្ញា ឆ្នាំ២០២២។ អតិថិជនអាចរីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ ៥០% លើទំនិញជាច្រើនមុខដូចជា៖ អាហារ គ្រឿងទេស សម្លៀកបំពាក់ គ្រឿងអេទ្បិចត្រូនិច សម្ភារៈប្រើប្រាស់ជាច្រើនទៀត។ បន្ថែមពីនេះ ក៏មានការផ្ដល់ជូនដ៏អស្ចារ្យជាច្រើនពីដៃគូសហការរបស់យើងផងដែរដូចជា៖

  • ទទួលបានការបញ្ចុះតម្លៃ១០% និងកូកា​ កូទ្បាចំណុះ១.៥ លីត្រ ១ដប សម្រាប់ការកក់អាហារប៊ូហ្វេចាប់ពី១គីទ្បូ
    • លក្ខខណ្ឌ៖
      • ការផ្ដល់ជូននេះធ្វើទ្បើងសម្រាប់អតិថិជនទាំងអស់
      • ការកក់ទុកមុនធ្វើទ្បើងចាប់ពីថ្ងៃទី២២ ដល់ ២៤ កញ្ញា ២០២២ នៅផ្សារទំនើបអ៉ីអនភ្នំពេញ និងអ៉ីអនសែនសុខ ស៊ីធី អាហារដ្ឋានអ៉ីអន ជាន់ផ្ទាល់ដី
      • មកយកអាហារបាន ១ថ្ងៃបន្ទាប់ពីការកក់
  • ទទួលបានការបញ្ចុះតម្លៃ១០% ទៅលើទំនិញមួយចំនួន (ស្លាដក់ នំអន្សម) ដោយគ្រាន់តែបង្ហាញវិក័យបត្រដែលបានកក់អាហារប៊ូហ្វេ
    • លក្ខខណ្ឌ៖
      • ការផ្ដល់ជូននេះធ្វើទ្បើងសម្រាប់អតិថិជនទាំងអស់
      • ការផ្ដល់ជូននេះធ្វើទ្បើងចាប់ពីថ្ងៃទី២៣ ដល់ ២៥ កញ្ញា ២០២២ នៅផ្សារទំនើបអ៉ីអនភ្នំពេញ និងអ៉ីអនសែនសុខ ស៊ីធី ជាន់ផ្ទាល់ដី
  • បញ្ចុះតម្លៃ៥% លើទំនិញកុមារ និងទារក (ទំនិញមួយចំនួន) ពីហាង Kids Republic
    • លក្ខខណ្ឌ៖
      • សម្រាប់អតិថិជនដែលមានកាតអ្នកម្ដាយ
      • សម្រាប់ទំនិញកុមារ និងទារកនៅហាង Kids Republic ប៉ុណ្ណោះ
      • រយៈពេលប្រូម៉ូសិនចាប់ពីថ្ងៃទី ៣០ សីហា ដល់ ២៦ កញ្ញា ឆ្នាំ២០២២ នៅផ្សារទំនើបអ៉ីអន ទាំង២សាខា
  • អត្រាការប្រាក់ ០% រហូតដល់៦ខែជាមួយធនាគារឯកទេសអ៉ីអន
    • លក្ខខណ្ឌ៖
      • សម្រាប់អតិថិជនគ្រប់រូប
      • កម្មវិធីនេះធ្វើទ្បើងចាប់ពីថ្ងៃទី៣០ សីហា ដល់ ២៦ កញ្ញា ឆ្នាំ២០២២ នៅផ្សារទំនើបអ៉ីអនភ្នំពេញ និងសែនសុខ ស៊ីធី
      • ទំនិញដែលអាចបង់រំលស់បានរួមមាន គ្រឿងអេទ្បិចត្រូនិច សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងផលិតផលជាច្រើនទៀត
  • ឱកាសប្ដូរយករង្វាន់ (កាដូរសម្រាប់ធ្វើដំណើរ) ពីធនាគារឯកទេសអ៉ីអន
    • លក្ខខណ្ឌ៖
      • កម្មវិធីនេះធ្វើទ្បើងចាប់ពីថ្ងៃទី៣០ សីហា ដល់ ២៦ កញ្ញា ឆ្នាំ២០២២ ឬរហូតអស់ពីស្តុក (មកមុន ទទួលបានមុន)
      • សម្រាប់អតិថិជនមានការធនាគារអ៉ីអនទាំងអស់ រួមទាំងបុគ្គលិកធនាគារអ៉ីអនផងដែរ
      • ការចំណាយសរុបចាប់ពី១៥០ ដុល្លារក្នុង១វិក័យបត្រ ឬវិក័យបត្រ៣បូកបញ្ចូលគ្នា អតិថិជននឹងទទួលបានកូនកាបូបសម្រាប់ធ្វើដំណើរចំនួន១
      • ការចំណាយសរុបចាប់ពី៥០០ ដុល្លារក្នុង១វិក័យបត្រ ឬវិក័យបត្រ៥បូកបញ្ចូលគ្នា អតិថិជននឹងទទួលបាន កាបូបសម្រាប់ធ្វើដំណើរចំនួន១
      • រង្វាន់មិនអាចប្ដូរជាសាច់ប្រាក់ ឬប្ដូរជាសម្ភារៈផ្សេងបានទ្បើយ
      • អតិថិជនអាចប្ដូររង្វាន់បាននៅបញ្ជរព័ត៌មានកាតធនាគារអ៉ីអន នៅផ្សារទំនើបអ៉ីអនភ្នំពេញ និងសែនសុខ ស៊ីធី
      • ការប្ដូរយករង្វាន់ធ្វើទ្បើងតាមគោលការណ៍មកមុន ទទួលបានមុន រហូតអស់ពីស្តុក
      • ធនាគារឯកទេសអ៉ីអនរក្សាសិទ្ធិក្នុងការលុបចោល ឬបន្ថែមលក្ខខណ្ឌផ្សេងៗដោយពុំចាំបាច់ជូនដំណឹងជាមុន។
  • ទទួលបានទឹកប្រាក់ត្រលប់មកវិញរហូតដល់ ២៥%​ សម្រាប់ការចំណាយដោយទូទាត់ជាមួយម៉ាស្ទ័រកាត របស់ធនាគារព្រីនស៍
    • លក្ខខណ្ឌ៖
      • សម្រាប់អតិថិជនដែលប្រើប្រាស់ម៉ាស្ទ័រកាតរបស់ធនាគារព្រីនស៍តែប៉ុណ្ណោះ
      • ការផ្ដល់ជូននេះធ្វើទ្បើងចាប់ពីថ្ងៃទី៣០ សីហា ដល់ ២៦ កញ្ញា ២០២២ នៅផ្សារទំនើបអ៉ីអនភ្នំពេញ និងសែនសុខ ស៊ីធី (ផ្សារទំនើបលក់ទំនិញទូទៅ)
      • រាល់ការចំនាយចាប់ពី១ដុល្លារ ដល់ ១០០ដុល្លារ ដោយទូទាត់ជាមួយម៉ាស្ទ័រកាតធនាគារព្រីនស៍ (កាត Standard ឬ Premium) អតិថិជននឹងទទួលបានទឹកប្រាក់ត្រលប់មកវិញ១០%
      • រាល់ការចំនាយច្រើនជាង ១០០ដុល្លារ ដោយទូទាត់ជាមួយម៉ាស្ទ័រកាតធនាគារព្រីនស៍ (កាត Standard) អតិថិជននឹងទទួលបានទឹកប្រាក់ត្រលប់មកវិញ២០% (ច្រើនបំផុត ៣០ដុល្លារ)
      • រាល់ការចំនាយច្រើនជាង ១០០ដុល្លារ ដោយទូទាត់ជាមួយម៉ាស្ទ័រកាតធនាគារព្រីនស៍ (កាត Premium) អតិថិជននឹងទទួលបានទឹកប្រាក់ត្រលប់មកវិញ២៥% (ច្រើនបំផុត ៥៥ដុល្លារ)
  • ទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥០% ពី LM Car
    • លក្ខខណ្ឌ៖
      • សម្រាប់ការធ្វើដំណើរចេញពី/មកកាន់ ផ្សារទំនើបអ៉ីអនទាំង២សាខាដោយប្រើប្រាស់ប្រូម៉ូកូដ PCHUMBEN22​
      • ទទួលបានគូប៉ុងទឹកប្រាក់១០០ដុល្លារសម្រាប់អតិថិជនដែលចុះឈ្មោះដំបូង
      • ប្រើបានសម្រាប់ប្រភេទទ្បាន Economy & Classic
      • សុពលភាព សម្រាប់ថ្ងៃធ្វើការប្ដូរតែប៉ុណ្ណោះ (On exchanged date only)
      • រយៈពេលប្រូម៉ូសិនចាប់ពីថ្ងៃទី ៣០ សីហា ដល់ ២៦ កញ្ញា ឆ្នាំ២០២២ នៅផ្សារទំនើបអ៉ីអនទាំង២សាខា
  • ទទួលបានបណ្ណទឹកប្រាក់អ៉ីអន៣ដុល្លារ សម្រាប់ការចំនាយចាប់ពី២០ដុល្លារក្នុង១វិក័យបត្រដោយប្រើប្រាស់ Master Cards
    • លក្ខខណ្ឌ៖
      • សម្រាប់អតិថិជនដែលប្រើប្រាស់ Master Cards
      • កម្មវិធីធ្វើទ្បើងរៀងរាល់ថ្ងៃសុក្រ សៅរិ៍ និងអាទិត្យ ចាប់ពីថ្ងៃទី ៣០ សីហា ២០២២ រហូតអស់ពីស្តុក
      • ការផ្ដល់ជូននេះធ្វើទ្បើងសម្រាប់ការទូទាត់ជាមួយ Master Cards (តាមរយៈ POS Terminal របស់ធនាគារ កម្ពុជាសាធារណៈ) នៅផ្សារទំនើបអ៉ីអនភ្នំពេញ សែនសុខ ស៊ីធី និងគ្រប់សាខារបស់ផ្សារទំនើបអ៉ីអនម៉េកវែលយូ
      • អតិថិជនម្នាក់អាចទទួលបានបណ្ណទឹកប្រាក់តែម្ដងប៉ុណ្ណោះក្នុង១វិក័យបត្រ
      • ការផ្ដល់ជូនមានកំណត់ អ្នកមកមុនទទួលបានមុន
      • Master Card និង AEON Cambodia មានសិទ្ធិក្នុងការផ្លាស់ប្ដូរ​ កែប្រែលក្ខខណ្ឌផ្សេងៗ ឬលុបចោលប្រូម៉ូសិននេះដោយពុំចាំបាច់ជូនដំណឹងជាមុន។
  • ទទួលបានទឹកប្រាក់ត្រលប់មកវិញ១០ដុល្លារ សម្រាប់ការចំនាយយ៉ាងតិច៥០ដុល្លារក្នុង១វិក័យបត្រដោយទូទាត់ជាមួយ Visa Credit Card របស់ធនាគារ J Trust Royal (កាត Classic និង Platinum)
    • លក្ខខណ្ឌ៖
      • សម្រាប់អតិថិជនដែលប្រើប្រាស់ Visa Credit Card របស់ធនាគារ J Trust Royal (កាត Classic និង Platinum) ប៉ុណ្ណោះ
      • កម្មវិធីធ្វើទ្បើងចាប់ពីថ្ងៃទី ៣០ សីហា ២០២២ រហូតអស់ពីស្តុក
      • រាល់ការចំនាយដោយទូទាត់ជាមួយ Visa Credit Card របស់ធនាគារ J Trust Royal (កាត Classic និង Platinum) នៅផ្សារទំនើបអ៉ីអនភ្នំពេញ និងសែនសុខ ស៊ីធី (ផ្សារទំនើបលក់ទំនិញទូទៅ) យ៉ាងតិច៥០ដុល្លារក្នុង១វិក័យបត្រ អតិថិជននឹងទទួលបានទឹកប្រាក់ត្រលប់មកវិញ១០ដុល្លារ
      • ទឹកប្រាក់ដែលទទួលបានច្រើនបំផុតក្នុង១ខែ ចំនួន៥០ដុល្លារ ក្នុង១គណនេយ្យ
      • ទឹកប្រាក់ទទួលបានធ្វើទ្បើង១ខែម្ដង និងផ្ទេរទៅកាន់គណនេយ្យអ្នកប្រើប្រាស់ នៅខែបន្ទាប់ រយៈពេល៥ថ្ងៃ (ថ្ងៃធ្វើការ)
      • គណនេយ្យ Credit Card ត្រូវតែសកម្ម (Active) គិតត្រឹមថ្ងៃដែលធនាគារធ្វើកម្មវិធីនេះ
      • ចំនួនទឹកប្រាក់ផ្ដល់ជូនមានកំណត់ និងធ្វើទ្បើងតាមគោលការ មកមុន ទទួលបានមុន
      • ធនាគារ J Trust Royal រក្សាសិទ្ធិក្នុងការលុបចោល ឬបន្ថែមលក្ខខណ្ឌផ្សេងៗដោយពុំចាំបាច់ជូនដំណឹងជាមុន។

កុំភ្លេចមកទទួលយកការផ្ដល់ជូនដ៏អស្ចារ្យនេះទាំងអស់គ្នា!

ទាញយកខិតប័ណ្ណនៅទីនេះ!

សម្រាប់ព័ត៌មានបន្ថែម៖
Website: www.aeoncambodia.com
Official Facebook Page: AEON Retail Cambodia
Instagram: aeon_retail_cambodia
Official Telegram Channel: AEON Retail Cambodia
YouTube: AEON Cambodia

ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះយីហោផ្ដាច់មុខរបស់អ៉ីអន ហូមខរឌីរៀបចំកម្មវិធី សប្ដាហ៍បញ្ចុះតម្លៃ លើកទី៩របស់ខ្លួន

ហាងហូមខរឌី ត្រូវបានទទួលស្គាល់ជាទូទៅពីសំណាក់ប្រជាជនកម្ពុជាទៅលើផលិតផលប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទដែលមានគុណភាពស្តង់ដារប្រទេសជប៉ុន និងតម្លៃសមរម្យ។ រៀងរាល់៣ខែម្ដង អតិថិជនដែលនិយមគាំទ្រផលិតផលរបស់ហាងហូមខរឌី អាចរីករាយក្នុងការជាវទំនិញជាច្រើនមុខពីហាងហូមខរឌីផ្ទាល់ជាមួយការបញ្ចុះតម្លៃ និងការផ្ដល់ជូនដ៏អស្ចារ្យជាច្រើន ពីកម្មវិធីសប្ដាហ៍បញ្ចុះតម្លៃ របស់ខ្លួន។
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី៩ហើយ ដែលហាងហូមខរឌីបានប្រារព្ធធ្វើកម្មវិធី សប្ដាហ៍បញ្ចុះតម្លៃ ដើម្បីឲ្យអតិថិជនរបស់ខ្លួនអាចទទួលបានការផ្ដល់ជូនពិសេសៗជាច្រើន រួមទាំងឱកាសឈ្នះរង្វាន់ដ៏សន្ធឹកសន្ធាប់ផងដែរ។

សប្ដាហ៍បញ្ចុះតម្លៃរបស់ហាង ហូមខរឌី មានរយៈពេល ២សប្ដាហ៍ ចាប់ពីថ្ងៃទី២៣ សីហា ដល់​០៤ កញ្ញា ឆ្នាំ២០២២ នៅទីតាំងទាំងបីសាខារបស់ហាង ហូមខរឌី នៅផ្សារទំនើបអ៉ីអនភ្នំពេញ ជាន់ទី២ និងផ្សារទំនើបអ៉ីអន សែនសុខ ស៊ីធី ជាន់ទី១ និងនៅក្នុងផ្សារទំនើបអ៉ីអនម៉េកវែលយូ​ ឬស្សីកែវ។
ក្នុងរយៈពេល២សប្ដាហ៍នេះ អតិថិជននឹងទទួលបានការផ្ដល់ជូនពិសេសៗជាច្រើនដូចជា៖ ការបញ្ចុះតម្លៃរហូតដល់ ២០% (លើទំនិញដែលត្រូវបញ្ចុះតម្លៃ) និងឱកាសចាប់ឆ្នោតឈ្នះរង្វាន់ជាច្រើន។

ដើម្បីមានឱកាសចូលរួមចាប់ឆ្នោតឈ្នះរង្វាន់ អតិថិជនត្រូវចំនាយចាប់ពី១៨ដុល្លារទ្បើងទៅក្នុង១វិក័យបត្រ នោះអតិថិជននឹងទទួលបានសន្លឹកឆ្នោត១សន្លឹក ក្នុងការផ្សងសំណាងឈ្នះរង្វាន់ជាច្រើនដូចជា៖ សាទ្បុងបត់ កៅអី ពូកបត់ កម្រាលត្រជាក់ ស្រោមខ្នោយត្រជាក់ ក្នើយសណ្ឋាគារ និងខ្ទះឆាជាដើម។

លក្ខខណ្ឌក្នុងការចាប់រង្វាន់៖

១. រាល់ការជាវទំនិញនៅហាង​ហូមខរឌីចាប់ពី១៨ដុល្លារ ក្នុង១វិក័យបត្រ នឹងទទួលបានសន្លឹកឆ្នោត១សន្លឹក ។

២. វិក័យបត្រអាចប្ដូរយកសន្លឹកឆ្នោតបានក្នុងកំទ្បុងពេលប្រូម៉ូសិន។

៣. អតិថិជនម្នាក់មានឱកាសឈ្នះរង្វាន់តែមួយប៉ុណ្ណោះ ។

៤. កម្មវិធីចាប់រង្វាន់នេះធ្វើទ្បើងចាប់ពីថ្ងៃទី២៣ សីហា ដល់ ០៤ កញ្ញា ឆ្នាំ២០២២ សម្រាប់ទីតាំងហាងហូមខរឌី នៅផ្សារទំនើបអ៉ីអនភ្នំពេញ អ៉ីអនសែនសុខស៊ីធី និងអ៉ីអនម៉េកវែលយូ ឬស្សីកែវ ។

៥. បំពេញព័ត៌មានលម្អិត នៅលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ រួចយកទៅដាក់ក្នុងធុងឆ្នោតឲ្យបានមុខថ្ងៃចាប់រង្វាន់។

៦. ការចាប់រង្វាន់ និងប្រកាសអ្នកឈ្នះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២រសៀល នៅហាងហូមខរឌី ស្ថិតនៅផ្សារទំនើបអ៉ីអនភ្នំពេញ និងតាមរយៈការ LIVE ផ្ទាល់ពីហ្វេសប៊ុកផេកផ្លូវការ  “Home Coordy Cambodia” និង​ “AEON Retail Cambodia”។

៧. ក្រុមការងារនឹងធ្វើការទំនាក់ទំនងទៅអតិថិជនដែលឈ្នះរង្វាន់ តាមរយៈលេខទូរស័ព្ទដែលបានបំពេញនៅលើសន្លឹកឆ្នោត។

៨.​ អតិថិជនដែលឈ្នះរង្វាន់ អាចមកបើករង្វាន់ក្នុងរយៈពេល ៧ថ្ងៃ បន្ទាប់ពីថ្ងៃប្រកាសអ្នកឈ្នះ ដោយភ្ជាប់មកជាមួយនូវ សន្លឹកឆ្នោត អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន (ច្បាប់ដើម) ឫឯកសារផ្សេងៗ។

៩. សន្លឹកឆ្នោតដែលមិនមានព័ត៌មានច្បាស់លាស់ នឹងចាត់ទុកជាមោឃៈ ។

១០. ហាងហូមខរឌី រក្សាសិទ្ធិកែប្រែ លុបចោល ឬបន្ថែមលក្ខខណ្ឌផ្សេងៗ ដោយពុំចាំបាច់ជូនដំណឹងជាមុន៕

*****​

គួរបញ្ជាក់ផងដែរថា ហូមខរឌី ជាហាងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ យីហោផ្ដាច់មុខរបស់អ៉ីអន ដែលមានសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើន ដូចជាសម្ភារៈប្រើប្រាស់សម្រាប់បន្ទប់ទទួលភ្ញៀវ បន្ទប់គេង បន្ទប់ទឹក និងផ្ទះបាយ ជាមួយការរចនាបែបសាមញ្ញ គុណភាពជប៉ុន និងតម្លៃសមរម្យ។ ជាមួយការរចនាដែលមានលក្ខណសមញ្ញ ស្តង់ដារ និងចំណាយពេលខ្លីក្នុងតុបតែង ផលិតផលរបស់ ហូមខរឌី ត្រូវបានផលិតទ្បើងដោយប្រើប្រាស់ពណ៌គោលមួយចំនួនប៉ុណ្ណោះដូចជា ពណ៌ស ខៀវ និងប្រផេះ ដើម្បីផ្សារភ្ជាប់ជាមួយធម្មជាតិ និងជីវិត។ 

ហាង ហូមខរឌី ត្រូវបានគេស្គាល់ច្បាស់ដោយសារមុខងារជាក់លាក់ទាំង៤ របស់ខ្លួនដូចជា៖ ការរចនាបែបសាមញ្ញ គុណភាពស្តង់ដារជប៉ុន មុខងារច្រើន និងអាចប្រើប្រាស់សម្រាប់តុបតែងជាមួយសម្ភារៈប្រើប្រាស់ផ្សេងទៀតបាន។

សម្រាប់អ្នកដែលស្រលាញ់សម្ភារៈប្រើប្រាស់ក្នុងផ្ទះដែលមានរចនាបទបែបសាមញ្ញ គុណភាពខ្ពស់ ហើយមានមុខងារច្រើន និងអាចប្រើសម្រាប់តុបតែងជាមួយសម្ភារៈផ្សេងៗទៀត ហាង ហូមខរឌី ពិតជាជម្រើសដ៏ល្អសម្រាប់អ្នក។

កុំភ្លេចអញ្ជើញមកទទួលយកការផ្ដល់ជូនពិសេសនេះទាំងអស់គ្នា!

ទាញយកខិតប័ណ្ណនៅទីនេះ!

សម្រាប់ព័ត៌មានបន្ថែម៖
Facebook: https://www.facebook.com/homecoordycambodia
Instagram: https://www.instagram.com/home_coordy_cambodia/

រីករាយពិធីបុណ្យសែនព្រះខែ – កក់នំសែនព្រះខែពីផ្សារទំនើបអ៉ីអន មានឱកាសចំនេញកាន់តែច្រើន

ពិធីបុណ្យសែនព្រះខែត្រូវបានប្រារព្ធធ្វើទ្បើងដើម្បីអបអរការជួបជុំគ្នាក្នុងចំណោមសមាជិកក្រុមគ្រួសារ និងមិត្តភក្ភិ។ វាជាពេលវេលាដែលសមាជិកគ្រួសារ សាច់ញាត្តិ ឬមិត្តភក្តិជួបជុំគ្នាដើម្បីញាំអាហារជុំគ្នាក្រោមពន្លឺព្រះចន្ទ និងចែករំលែកនំព្រះខែ ដើម្បីអបអរការជួបជុំគ្នា និងការសាទរសម្រាប់ឆ្នាំបន្ទាប់។

បុណ្យសែនព្រះខែឆ្នាំនេះ ក៏មានការផ្ដល់ជូនពិសេសៗជាច្រើនពីផ្សារទំនើបអ៊ីអនផងដែរ។ លោកអ្នកនឹងទទួលបានអារម្មណ៍នៃការប្រារព្ធពិធីបុណ្យសែនព្រះខែជាមួយការតុបតែងដ៏ស្រស់ស្អាត នៅពេលលោកអ្នកអញ្ជើញមកផ្សារទំនើបអ៊ីអន រួមជាមួយការផ្ដល់ជូនជាច្រើនទៀតសម្រាប់ការកក់នំជាមុន ចាប់ពីថ្ងៃទី០៨ សីហា ដល់ ០៨ កញ្ញា ឆ្នាំ២០២២៖

  • សម្រាប់ការកក់នំព្រះខែគ្រប់ប្រភេទនៅក្នុងផ្សារផ្ទាល់ចាប់ពី៣០ដុល្លារទ្បើងទៅ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ៥% ភ្លាមៗ។ ចំនាំ៖ អតិថិជនត្រូវមកយកនំដោយខ្លួនឯង។
  • សម្រាប់ការកក់តាមអនទ្បាញ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ៥% រួមជាមួយការដឹកជញ្ជូនដោយឥតគិតថ្លៃ។

ចំនាំ៖ សម្រាប់ការកក់នំក្នុងលក្ខខណ្ឌទាំង២ខាងលើ អតិថិជននឹងទទួលបាននំ ក្នុងរយៈពេល ៣ថ្ងៃ បន្ទាប់ពីការកក់។

សម្រាប់ការកក់តាមអនទ្បាញ សូមចូលទៅកាន់៖

ផ្សារអុីអនអនឡាញភ្នំពេញ

https://aeononlineshopping.com/aeon-phnom-penh-aeon1/mid-autumn-festival/3778?page=1

ផ្សារអុីអនអនឡាញសែនសុខ

https://aeononlineshopping.com/aeon-sen-sok-aeon2/mid-autumn-festival/3778?page=1

ទាញយកខិតប័ណ្ណនៅទីនេះ!

សម្រាប់ព័ត៌មានបន្ថែម៖

081 760 761

086 760 761

ផ្សារទំនើបអ៉ីអនប្រារព្ធពីធីបុណ្យប្រពៃណីចិន-ឈីស៊ី

ឈីស៊ី ជាបុណ្យប្រពៃណីមួយរបស់ជនជាតិចិន ដែលត្រូវបានស្គាល់ជាទូទៅថាជាបុណ្យនៃក្ដីស្រលាញ់សម្រាប់ប្រជាជនចិន និងមានប្រវត្តិជាង២០០០ឆ្នាំមកហើយ ពីដំណាលរឿងព្រេងស្នេហារវាងគូស្នេហ៍១គូ គឺបុរសគង្វាល និងនារីតំបាញ។ ពិធីបុណ្យឈីស៊ី ត្រូវបានប្រារព្ធធ្វើទ្បើងរៀងរាល់ថ្ងៃ ៧ ខែ៧ (ចន្ទគតិ) ហើយឆ្នាំនេះគេធ្វើទ្បើងនៅថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២២។
ប្រជាជនចិន ជាពិសេសយុវជនប្រារព្ធពីធីបុណ្យឈីស៊ី មានលក្ខណៈដូចគ្នាទៅនឹងបុណ្យក្ដីស្រលាញ់របស់អឺរ៉ុបដែរ ដោយមានការណាត់ជួបជាមួយគូរស្នេហ៍ពួកគេនៅខាងក្រៅ មានបាច់ផ្កា ស្ករសូកូទ្បា និងញាំអាហារពេលល្ងាចក្រោមពន្លឺភ្លើងទៀនជាមួយគ្នាជាដើម។

ផ្សារទំនើបអ៉ីអនដែលជាផ្សារទំនើបធំបំផុតមួយនៅកម្ពុជា បានរៀបចំពីធីបុណ្យឈីស៊ី ចាប់ពីថ្ងៃទី២៦ កក្កដា ដល់ ០៤ សីហា ឆ្នាំ២០២២ ដើម្បីស្វាគមន៍គូរស្នេហ៍ ក៏ដូចជាអតិថិជនគ្រប់រូបក្នុងឱកាសដ៏ពិសេសនេះផងដែរ។ គូរស្នេហ៍ ឬអតិថិជនទូទៅអាចរីករាយជាមួយការផ្ដល់ជូនពិសេសជាច្រើនដូចជា៖ ការបញ្ចុះតម្លៃលើទំនិញជាច្រើន ការខ្ចប់កាដូរដោយឥតគិតថ្លៃ សេវាកម្មដេរប៉ាក់ ឆ្លាក់ឈ្មោះ និងអាចចូលរួមសរសេរក្ដីប្រាថ្នារបស់ខ្លួននៅលើដើមឈើផ្សងប្រាថ្នា ដែលគេជឿថាក្ដីប្រាថ្នានោះនឹងក្លាយជាការពិត។ s

ផ្សារទំនើបអ៉ីអនជាកន្លែងជួបជុំដ៏រីករាយសម្រាប់គូរស្នេហ៍គ្រប់រូប!

ចែករំលែកក្ដីស្រលាញ់របស់អ្នកជាមួយផ្សារទំនើបអ៊ីអន!

សម្រាប់ព័ត៌មានបន្ថែម៖

Website: www.aeoncambodia.com

Facebook: https://www.facebook.com/aeonretailcambodia

Instagram: https://www.instagram.com/aeon_retail_cambodia/

Telegram: https://t.me/aeonretailcambodia

YouTube: https://www.youtube.com/channel/UClA_gQwsmTuSE53KJFisoHg/videos

ផ្សារទំនើបអ៉ីអនប្រារព្ធខួប៨ឆ្នាំនៃការបើកអាជីវកម្មរបស់ខ្លួននៅកម្ពុជា

បើកដំណើរការដំបូងនៅឆ្នាំ២០១៤ដើម្បីបម្រើសេចក្ដីត្រូវការ ក៏ដូចជាលើកស្ទួយកម្រិតជីវភាព និងរបៀបរបបនៃការរស់នៅរបស់ប្រជាជនតាមរយៈបរិយាកាសនៃការជាវទំនិញថ្មី និងទំនើប នៅឆ្នាំ២០២២នេះផ្សារទំនើបអ៉ីអនមានមោទនភាពក្នុងការប្រារព្ធខួប៨ឆ្នាំនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា។

ក្នុងឆ្នាំ២០១៤ ផ្សារទំនើបអ៉ីអនបានបើកទ្វារអាជីវកម្មរបស់ខ្លួនជាលើកដំបូងនៅភ្នំពេញដោយផ្ដល់នូវបរិយាកាសជាវទំនិញថ្មីជូនដល់ប្រជាជនកម្ពុជា ក៏ដូចជាជនបរទេសដែលរស់នៅតំបន់ជុំវិញ ដោយផ្ដល់ជូននូវទំនិញដ៏មានគុណភាព សម្បូរបែប តម្លៃសមរម្យ និងសេវាកម្មល្អ ។ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនរយៈពេល ៧ឆ្នាំកន្លងមក ផ្សារទំនើបអ៉ីអននៅតែជាផ្សារទំនើបឈានមុខគេ និងជាទីទំនុកចិត្តសម្រាប់អតិថិជនគ្រប់រូបទាំងថ្នាក់ជាតិ និងអន្តរជាតិ។ គួរបញ្ជាក់ផងដែរថា ផ្សារទំនើបអ៉ីអន (ផ្សារទំនើបលក់ទំនិញទូទៅ) ជាផ្សារទំនើបឈានមុខគេមួយនៅកម្ពុជា ដែលបានធ្វើប្រតិបត្តិការអាជីវកម្មជាច្រើនដូចជា៖ ផ្សារទំនើបលក់ទំនិញទូទៅ ផ្សារទំនើបខ្នាតតូច (អ៉ីអនម៉េកវែលយូ) អាជីវកម្មអនទ្បាញ (ផ្សារអ៉ីអនអនទ្បាញ) ហាងឯកទេស និងយីហោផ្ដាច់មុខរបស់អ៉ីអន​ (ផលិតផលម៉ាកថប់វែលយូ ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ហូមខរឌី ហាងលក់សម្លៀកបំពាក់ក្នុង និងកីទ្បា អាយស៊ី ហាងលក់សម្ភារៈប្រើប្រាស់សម្រាប់មាតា កុមារ និងទារក ឃីតស្ស៍រីផាប់ប្លីក ឱសថស្ថានអ៉ីអនវែលណេស ហាងកង់អ៉ីអន ហាងនំបុ័ងអ៉ីអន និងហាង DAISO ជប៉ុន) ជាដើម។

ខួបអនុស្សាវរីយ៍របស់ផ្សារទំនើបអ៉ីអនឆ្នាំនេះធ្វើទ្បើងចាប់ពីថ្ងៃទី២២ កក្កដា ដល់ ០៧ សីហា ឆ្នាំ២០២២។ ផ្សារទំនើបអ៉ីអននឹងនាំមកនូវបទពិសោធកាន់តែរំភើប និងអស្ចារ្យជាងមុនសម្រាប់អតិថិជនរបស់ខ្លួនដោយរួមការផ្ដល់ជូនពិសេសៗជាច្រើនដូចជា៖ ការបញ្ចុះតម្លៃលើទំនិញជាច្រើនមុខរហូតដល់ ៥០% ឱកាសឈ្នះរង្វាន់ជាច្រើនដូចជា ម៉ូតូ Yamaha Qbix 2022 ទូរស័ព្ទដៃ iPhone 13 Pro Max ទូទឹកកក ម៉ាស៊ីនបោកគក់ ទូរទស្សន៍ កង្ហារ ឆ្នាំងអ៊ុត រួមទាំងការផ្ដល់ជូនជាច្រើនទៀតពីដៃគូរសហការរបស់យើង៖

  • បញ្ចុះតម្លៃ៥% លើទំនិញកុមារ និងទារក (ទំនិញដែលបានកំណត់) ពីហាង Kids Republic
    • លក្ខខណ្ឌ៖
      • សម្រាប់អតិថិជនដែលមានកាតអ្នកម្ដាយ
      • សម្រាប់ទំនិញកុមារ និងទារកនៅហាង Kids Republic ប៉ុណ្ណោះ
      • រយៈពេលប្រូម៉ូសិនចាប់ពីថ្ងៃទី ២២ កក្កដា ដល់ ០៧ សីហា ឆ្នាំ២០២២ នៅផ្សារទំនើបអ៉ីអន ទាំង២សាខា
  • អត្រាការប្រាក់ ០% រហូតដល់១២ខែជាមួយធនាគារឯកទេសអ៉ីអន
    • លក្ខខណ្ឌ៖
      • សម្រាប់អតិថិជនគ្រប់រូប
      • កម្មវិធីនេះធ្វើទ្បើងចាប់ពីថ្ងៃទី០៨ ដល់ ៣១ កក្កដា ឆ្នាំ២០២២ នៅផ្សារទំនើបអ៉ីអនភ្នំពេញ និងសែនសុខ ស៊ីធី
      • សម្រាប់តម្លៃទំនិញតិចជាង ៦០០ដុល្លារ បង់រំលស់រយៈពេល៦ខែ
      • សម្រាប់តម្លៃទំនិញច្រើនជាង ៦០០ដុល្លារ បង់រំលស់រយៈពេល១២ខែ
      • ទំនិញដែលអាចបង់រំលស់បានរួមមាន គ្រឿងអេទ្បិចត្រូនិច សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងផលិតផលជាច្រើនទៀត
  • ការចាប់ឆ្នោតផ្សងសំណាង
    • លក្ខខណ្ឌ៖
      • កម្មវិធីនេះធ្វើទ្បើងចាប់ពីថ្ងៃទី២២ កក្កដា ដល់ ០៧ សីហា ២០២២
      • សម្រាប់អតិថិជនទូទៅគ្រប់រូប និងអតិថិជនដែលប្រើប្រាស់វីសាកាត
      • សម្រាប់អតិថិជនដែលចំនាយចាប់ពី២០ដុល្លារ (ដោយសាច់ប្រាក់) នឹងទទួលបានសន្លឹកឆ្នោត ១សន្លឹក (ចំនួនសន្លឹកឆ្នោតទទួលបានមិនមានកំណត់ទ្បើយ)
      • សម្រាប់អតិថិជនដែលចំនាយចាប់ពី១០ដុល្លារ (ដោយប្រើវីសាកាត) នឹងទទួលបានសន្លឹកឆ្នោត ១សន្លឹក (ចំនួនសន្លឹកឆ្នោតទទួលបានមិនមានកំណត់ទ្បើយ)
      • រង្វាន់មិនអាចប្ដូរជាសាច់ប្រាក់ ឬប្ដូរជារបស់ផ្សេងបានទ្បើយ
      • អតិថិជនម្នាក់មានសិទ្ធិឈ្នះរង្វាន់តែមួយប៉ុណ្ណោះ
      • កម្មវិធីនេះមាននៅតែផ្សារទំនើបអ៉ីអនភ្នំពេញ និងសែនសុខ ស៊ីធី (ផ្សារទំនើបលក់ទំនិញទូទៅ) ប៉ុណ្ណោះ
      • ការសម្រេចចិត្តរបស់ក្រុមហ៊ុន AEON Cambodia ទៅលើបញ្ហាណាមួយជាការសម្រេចចុងក្រោយ និងមិនអាចតវ៉ាបានទ្បើយ។
  • ឱកាសទទួលបានទឹកប្រាក់ត្រលប់មកវិញ ៨ដុល្លារសម្រាប់ការចំនាយចាប់ពី៣០ដុល្លារក្នុង១វិក័យបត្រដោយទូទាត់ជាមួយ ABA Pay
    • លក្ខខណ្ឌ៖
      • សម្រាប់អតិថិជនដែលប្រើប្រាស់ ABA Mobile App
      • ការផ្ដល់ជូននេះធ្វើទ្បើងចាប់ពីថ្ងៃទី០១ ដល់ ០៧ ខែសីហា ឆ្នាំ២០២២
      • អតិថិជនចំនួន១០០០នាក់ នឹងត្រូវជ្រើសរើសដោយធនាគារ ABA ដើម្បីទទួលបានទឹកប្រាក់ត្រលប់មកវិញ៨ដុល្លារ សម្រាប់ការចំនាយចាប់ពី៣០ដុល្លារក្នុង១វិក័យបត្រដោយទូទាត់ជាមួយ ABA Pay នៅផ្សារទំនើបអ៉ីអនភ្នំពេញ និងសែនសុខ ស៊ីធី (ផ្សារទំនើបលក់ទំនិញទូទៅ)
      • អតិថិជនម្នាក់ទទួលបានការផ្ដល់ជូននេះតែម្ដងប៉ុណ្ណោះ
      • ទឹកប្រាក់ទទួលបាន នឹងត្រូវផ្ទេរទៅកាន់គណនេយ្យរបស់អ្នកប្រើប្រាស់ក្នុងរយៈពេល៧ថ្ងៃបន្ទាប់ពីចប់កម្មវិធី
      • ធនាគារ ABA និងក្រុមហ៊ុន AEON Cambodia មានសិទ្ធិក្នុងការលុបចោល ឬបន្ថែមនូវលក្ខខណ្ឌផ្សេងៗដោយពុំចាំបាច់ជូនដំណឹងជាមុន
      • ការសម្រេចចិត្តរបស់ ធនាគារ ABA និងក្រុមហ៊ុន AEON Cambodia ទៅលើបញ្ហាណាមួយជាការសម្រេចចុងក្រោយ និងមិនអាចតវ៉ាបានទ្បើយ។
  • ទទួលបានបណ្ណទឹកប្រាក់អ៉ីអន៣ដុល្លារ សម្រាប់ការចំនាយចាប់ពី២០ដុល្លារក្នុង១វិក័យបត្រដោយប្រើប្រាស់ Master Cards
    • លក្ខខណ្ឌ៖
      • សម្រាប់អតិថិជនដែលប្រើប្រាស់ Master Cards
      • កម្មវិធីធ្វើទ្បើងរៀងរាល់ថ្ងៃសុក្រ សៅរិ៍ និងអាទិត្យ ចាប់ពីថ្ងៃទី ២២ កក្កដា ២០២២ រហូតអស់ពីស្តុក
      • ការផ្ដល់ជូននេះធ្វើទ្បើងសម្រាប់ការទូទាត់ជាមួយ Master Cards (តាមរយៈ POS Terminal របស់ធនាគារ កម្ពុជាសាធារណៈ) នៅផ្សារទំនើបអ៉ីអនភ្នំពេញ សែនសុខ ស៊ីធី និងគ្រប់សាខារបស់ផ្សារទំនើបអ៉ីអនម៉េកវែលយូ
      • អតិថិជនម្នាក់អាចទទួលបានបណ្ណទឹកប្រាក់តែម្ដងប៉ុណ្ណោះក្នុង១វិក័យបត្រ
      • ការផ្ដល់ជូនមានកំណត់ អ្នកមកមុនទទួលបានមុន
      • Master Card និង AEON Cambodia មានសិទ្ធិក្នុងការផ្លាស់ប្ដូរ​ កែប្រែលក្ខខណ្ឌផ្សេងៗ ឬលុបចោលប្រូម៉ូសិននេះដោយពុំចាំបាច់ជូនដំណឹងជាមុន។
  • មានឱកាសបង្វិលកងយករង្វាន់ជាច្រើន សម្រាប់ការចំនាយចាប់ពី១៨ដុល្លារដោយប្រើប្រាស់ Woori KHQR
    • លក្ខខណ្ឌ៖
      • សម្រាប់អតិថិជនដែលប្រើប្រាស់ Woori Bank Mobile
      • សម្រាប់ការចំនាយចាប់ពី១៨ដុល្លារ ដោយប្រើប្រាស់ Woori KHQR នៅផ្សារទំនើបអ៉ីអនភ្នំពេញ និងសែនសុខ ស៊ីធី (ផ្សារទំនើបលក់ទំនិញទូទៅ)
      • អតិថិជនត្រូវបង្ហាញវិក័យបត្រ ឬប្រតិបត្តិការនៅក្នុង App ធនាគារ Woori (ឬ Screenshot ប្រតិបត្តិការនោះ) ទៅកាន់បុគ្គលិករបស់អ៊ីអនដើម្បីមានឱកាសបង្វិកកងយករង្វាន់
      • រយៈពេលប្រូម៉ូសិនចាប់ពីថ្ងៃទី២២ កក្កដា ដល់ ០៧ សីហា ២០២២។
  • ទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥០% ពី LM Car
    • លក្ខខណ្ឌ៖
      • សម្រាប់ការធ្វើដំណើរចេញពី/មកកាន់ ផ្សារទំនើបអ៉ីអនទាំង២សាខាដោយប្រើប្រាស់ប្រូម៉ូកូដ AEONANNIV
      • ទទួលបានគូប៉ុងទឹកប្រាក់១០០ដុល្លារសម្រាប់អតិថិជនដែលចុះឈ្មោះដំបូង
      • ប្រើបានសម្រាប់ប្រភេទទ្បាន Economy & Classic
      • សុពលភាព សម្រាប់ថ្ងៃធ្វើការប្ដូរតែប៉ុណ្ណោះ (On exchanged date only)
      • រយៈពេលប្រូម៉ូសិនចាប់ពីថ្ងៃទី ២២ កក្កដា ដល់ ០៧ សីហា ឆ្នាំ២០២២ នៅផ្សារទំនើបអ៉ីអនទាំង២សាខា

យើងមានក្ដីសោមន្សរីករាយក្នុងការប្រារព្ធភាពជោគជ័យរបស់យើងរយៈពេល៨ឆ្នាំកន្លងមក ជាមួយអតិថិជន ដៃគូជំនួញ ដៃគូសហការ និងបុគ្គលិករបស់យើង ។ ចក្ខុវិស័យរបស់យើងគឺបំពេញសេចក្ដីត្រូវការរបស់អតិថិជនគ្រប់រូបដោយនាំយកនូវទំនិញដែលមានគុណភាពខ្ពស់ សម្បូរបែប មុខងារថ្មីៗ និងពេញនិយម សម្រាប់អតិថិជនរបស់យើង ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅទៅកាន់អតិថិជនគ្រប់រូប បុគ្គលិកគ្រប់ជាន់ថ្នាក់ ដៃគូជំនួញ និងដៃគូសហការទាំងអស់ដែលបានចូលរួមក្នុងភាពជោគជ័យនេះចាប់តាំងពីក្រុមហ៊ុនបើកដំណើរការដំបូងនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៤។ លោកស៊ិន ពិសីអគ្គនាយកក្រុមហ៊ុនអ៉ីអនខេមបូឌា


ចូលរួមអបអរខួបអនុស្សារីយ៍របស់យើង និងទទួលយកការផ្ដល់ជូនដ៏អស្ចារ្យទាំងអស់គ្នា!

សម្រាប់ព័ត៌មានបន្ថែម៖

គេហទំព័រ៖  www.aeoncambodia.com

ហ្វេសប៊ុកផ្លូវការ៖ AEON Retail Cambodia

អ៊ីនស្តាក្រាម៖ aeon_retail_cambodia

តេលេក្រាមផ្លូវការ៖ AEON Retail Cambodia

យូធូប៖ AEON Cambodia

ពិព័រណ៌ផលិតផលខ្មែរទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន

នាថ្ងៃពុធ ទី០១ ខែមិថុនា ឆ្នាំ២០២២ ផ្សារទំនើបអ៉ីអនបានទទួលស្វាគមន៍ក្រុមការងារពីសហគ្រិនខ្មែរ ដែលជាដៃគូសហការ និងឧបត្ថម្ភគាំទ្រក្នុងការរៀបចំនូវពិព័រណ៌ផលិតផលខ្មែរនេះឡើង។​ សហគ្រិនខ្មែរ មានការកោតសរសើរយ៉ាងខ្លាំងចំពោះផ្សារទំនើបអ៉ីអនដោយបានសហការរៀបចំពិព័រណ៌នេះទ្បើងដោយជោគជ័យ ក៏ដូចជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកំពស់ទីផ្សារផលិតផលក្នុងស្រុកតាមរយៈពិព័រណ៌នេះ។ នេះជាលើកទី៣​ ហើយដែលសហគ្រិនខ្មែរ និងផ្សារទំនើបអ៉ីអនបានរៀបចំព័រណ៌ផលិតផលខ្មែរនេះឡើង ហើយយើងនៅតែបន្តនឹងរៀបចំកម្មវិធីនេះ បន្តទៀតនៅក្នុងពេលខាងមុខ។

គួររំលឹកផងដែរថាពិព័រណ៌ផលិតផលខ្មែរបានធ្វើទ្បើងក្នុងគោលបំណងផ្សព្វផ្សាយ លើកស្ទួយជីវភាពរស់នៅរបស់កសិករ និងពង្រីកទីផ្សារផលិតផលខ្មែរគ្រប់ប្រភេទឱ្យកាន់តែធំទូលាយ ដែលអាចធ្វើការប្រកួតប្រជែងទាំងក្នុង​ និងក្រៅស្រុក ក៏ដូចជាផ្នែកមួយចូលរួមគាំទ្រដល់ការ អភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល។ ពិព័រណ៌នេះបាននាំយកផលិតផលក្នុងស្រុកដែលដាំដុះ និងផលិតតាមស្តង់ដាសុវត្ថិភាព ដោយកសិករមកពីខេត្តកណ្ដាល កំពត ព្រះវិហារ កំពង់ចាម មណ្ឌលគីរី រតនគីរី ​និងខេត្តផ្សេងៗទៀត រួមមានផលិតផលជាច្រើនដូចជា៖ គ្រឿងទេស ទឹកដោះគោស្រស់ នំខ្មែរ ទឹកឃ្មុំ បន្លែ ផ្លែឈើ ស្រស់ អង្ករនិងសម្ភារៈប្រើប្រាស់ជាច្រើនទៀត មកតាំងបង្ហាញក៏ដូចជាបម្រើសេចក្ដីត្រូវការរបស់អតិថិជន។

អំពីផ្សារទំនើបអ៉ីអន 

ផ្សារទំនើបអ៉ីអន (ផ្សារទំនើបលក់ទំនិញទូទៅ) ជាហាងលក់ទំនិញទូទៅឈានមុខគេនៅកម្ពុជាដែលមានលក់ទំនិញ និងសម្ភារៈប្រើប្រាស់ចាំបាច់គ្រប់ប្រភេទរួមមាន ទំនិញបរិភោគ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងអេទ្បិចត្រូនិចគ្រប់ប្រភេទជាមួយតម្លៃសមរម្យ សេវាកម្មរួសរាយរាក់ទាក់។ ផ្សារទំនើបអ៉ីអនក៏មាននូវទំនិញ និងហាងឯកទេសដែលជាយីហោផ្ដាច់មុខរបស់ខ្លួនផងដែរដូចជា ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ហូមខរឌី ហាងសម្លៀកបំពាក់ក្នុង និងកីទ្បា បុរស នារី ម៉ាក​អាយស៊ី ហាងសម្ភារៈប្រើប្រាស់សម្រាប់ម្ដាយ កុមារ និងទារក ឃីដស៍​ រីផាប់ប្លិក ឱសថស្ថានអ៉ីអន វែលណេស ហាងនំបុ័ងអ៉ីអន ហាងកង់អ៉ីអន ផលិផផលម៉ាកថប់វែលយូ ជាដើម។

បញ្ជាទិញទំនិញជាច្រើនទៀតតាមរយៈអ៉ីអន អនទ្បាញ ៖ www.aeononlineshopping.com

សម្រាប់ព័ត៌មានបន្ថែម៖
Website: www.aeoncambodia.com
Facebook: AEON Retail Cambodia
Telegram: AEON Retail Cambodia
Instagram: aeon_retail_cambodia
YouTube: AEON Cambodia

អំពីសហគ្រិនខ្មែរ

សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើង ជាស្ថាប័នប្រតិបត្តិករមួយ របស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) ដើម្បីអនុវត្តកម្មវិធីគាំទ្រ និងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអត្ថគាហកៈ។ គោលបំណងបស់សហគ្រិនខ្មែរ គឺដើម្បីកៀរគរ, វិនិយោគ និងគ្រប់គ្រងបរធនពីប្រភពស្របច្បាប់ទាំងអស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់អ្នកកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ អ្នកទាំងនោះរួមមាន សហគ្រិន ធុរកិច្ចបង្កើតថ្មីដែលមានលក្ខណៈនវានុវត្តន៏ (innovative startups), សហគ្រាសធុនតូចនិងមធ្យមដែលមានសក្តានុពល (potential SMEs) និងស្ថាប័នដៃគូ ដែលចូលរួមជំរុញសកម្មភាពសហគ្រិនភាពផ្សេងៗ សំដៅជំរុញនវានុវត្តន៏ (innovation) និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា។

ព័ត៌មានបន្ថែមអាចរកបាននៅ:

Website:   https://khmerenterprise.info/home
Facebook: https://www.facebook.com/ke.khmerenterprise/
LinkedIn:  https://www.linkedin.com/company/khmer-enterprise/



ហាងហូមខរឌីរៀបចំកម្មវិធី សប្ដាហ៍បញ្ចុះតម្លៃ លើកទី៨របស់ខ្លួន

សប្ដាហ៍បញ្ចុះតម្លៃរបស់ហាង ហូមខរឌី ត្រូវបានរៀបចំទ្បើងរៀងរាល់ ៣ខែម្ដង រយៈពេល៧ដងរួចមកហើយ ចាប់តាំងពីឆ្នាំ២០២០ ដើម្បីផ្ដល់ជូនអតិថិជននូវការបញ្ចុះតម្លៃកាន់តែអស្ចារ្យ រួមជាមួយនឹងឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ជាច្រើនទៀត។ សប្ដាហ៍បញ្ចុះតម្លៃរបស់ហាង ហូមខរឌី មានរយៈពេល ២សប្ដាហ៍ ចាប់ពីថ្ងៃទី១៧ ដល់​២៩ ឧសភា ឆ្នាំ២០២២ នៅទីតាំងទាំងបីសាខារបស់ហាង ហូមខរឌី នៅផ្សារទំនើបអ៉ីអនភ្នំពេញ ជាន់ទី២ និងផ្សារទំនើបអ៉ីអន សែនសុខ ស៊ីធី ជាន់ទី១ និងនៅក្នុងផ្សារទំនើបអ៉ីអនម៉េកវែលយូ​ ឬស្សីកែវ។

ក្នុងរយៈពេល២សប្ដាហ៍នេះ អតិថិជននឹងមានឱកាសទទួលបាននូវការផ្ដល់ជូនពិសេសៗជាច្រើនដូចជា៖ ការបញ្ចុះតម្លៃរហូតដល់ ២០% (លើទំនិញដែលត្រូវបញ្ចុះតម្លៃ) ការផ្ដល់ជូនពិសេសលើឈុតសាទ្បុង កំរាលត្រជាក់ សម្ភារៈផ្ទះបាយ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀត។ អតិថិជនក៏អាចរីករាយជាមួយការផ្ដល់ជូនពិសេសជាច្រើនទៀតដូចជា៖

* ឱកាសទទួលបានប័ណ្ណទឹកប្រាក់៥ដុល្លារ រាល់ការជាវទំនិញចាប់ពី ៥០ដុល្លារទ្បើងក្នុង១វិក័យបត្រ (សម្រាប់អតិថិជន ៧០នាក់ ដំបូង)

* ទទួលបានកាដូ (ប្រអប់បាយ) រាល់ការចំនាយចាប់ពី ៣០ដុល្លារទ្បើងក្នុង១វិក័យបត្រ (សម្រាប់អតិថិជន១២០នាក់ដំបូង) ចាប់ពីថ្ងៃទី១៧ ដល់ ២៩ ឧសភា ២០២២

* ទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃ សម្រាប់អតិថិជនធ្វើការបញ្ជារទិញតាមអនទ្បាញចាប់ពី២០ដុល្លារទ្បើងទៅ (លើកលែងរាជធានីភ្នំពេញ ខេត្តមណ្ឌលគីរី និងស្ទឹងត្រែង)

គួរបញ្ជាក់ផងដែរថា ហូមខរឌី ជាហាងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ យីហោផ្ដាច់មុខរបស់អ៉ីអន ដែលមានសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើន ដូចជាសម្ភារៈប្រើប្រាស់សម្រាប់បន្ទប់ទទួលភ្ញៀវ បន្ទប់គេង បន្ទប់ទឹក និងផ្ទះបាយ ជាមួយការរចនាបែបសាមញ្ញ គុណភាពជប៉ុន និងតម្លៃសមរម្យ។ ជាមួយការរចនាដែលមានលក្ខណសមញ្ញ ស្តង់ដារ និងចំណាយពេលខ្លីក្នុងតុបតែង ផលិតផលរបស់ ហូមខរឌី ត្រូវបានផលិតទ្បើងដោយប្រើប្រាស់ពណ៌គោលមួយចំនួនប៉ុណ្ណោះដូចជា ពណ៌ស ខៀវ និងប្រផេះ ដើម្បីផ្សារភ្ជាប់ជាមួយធម្មជាតិ និងជីវិត។ 

ហាង ហូមខរឌី ត្រូវបានគេស្គាល់ច្បាស់ដោយសារមុខងារជាក់លាក់ទាំង៤ របស់ខ្លួនដូចជា៖ ការរចនាបែបសាមញ្ញ គុណភាពស្តង់ដារជប៉ុន មុខងារច្រើន និងអាចប្រើប្រាស់សម្រាប់តុបតែងជាមួយសម្ភារៈប្រើប្រាស់ផ្សេងទៀតបាន។

សម្រាប់អ្នកដែលស្រលាញ់សម្ភារៈប្រើប្រាស់ក្នុងផ្ទះដែលមានរចនាបទបែបសាមញ្ញ គុណភាពខ្ពស់ ហើយមានមុខងារច្រើន និងអាចប្រើសម្រាប់តុបតែងជាមួយសម្ភារៈផ្សេងៗទៀត ហាង ហូមខរឌី ពិតជាជម្រើសដ៏ល្អសម្រាប់អ្នក។

កុំភ្លេចអញ្ជើញមកទទួលយកការផ្ដល់ជូនពិសេសនេះទាំងអស់គ្នា!

បញ្ជាទិញតាមអនទ្បាញ៖ https://marketplace.aeononlineshopping.com/

សម្រាប់ព័ត៌មានបន្ថែម៖
Facebook: https://www.facebook.com/homecoordycambodia

Instagram: https://www.instagram.com/home_coordy_cambodia/