កម្មវិធីប្រកួតគំនូរកុមារ​នៅផ្សារទំនើប អ៊ីអនមានជ័យ

ចែករំលែក:

ដើម្បីអបអរសាទរ ក្នុងឱកាសទិវាកុមារអន្តរជាតិខាងមុខនេះ ផ្សារទំនើប អ៊ីអន មានជ័យ នឹងមានកម្មវិធីពិសេសសម្រាប់ប្អូនៗកុមារ ដែលចូលចិត្តគូរគំនូរ អាចមកចូលរួមប្រកួតក្នុង “កម្មវិធីប្រកួតគំនូរកុមារ” នឹងចាប់ផ្ដើមនៅ ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៣ មានតែមួយថ្ងៃប៉ុណ្ណោះ ដែលមានទីតាំងស្ថិតនៅ ជាន់ទី១ ទល់មុខកន្លែងលក់សម្ភារៈកុមារទូទៅ ផ្សារទំនើប អ៊ីអន មានជ័យ ។

ដើម្បីចុះឈ្មោះចូលរួមប្រកួត សូមចុចតាមរយៈតំណលីងខាងក្រោម៖

Link: https://forms.gle/TUfBtw3o67NkR1Ps9

អ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2023

គំនូរទាំង 10 ដែលទទួលបានការ Like ច្រើនជាងគេពីទស្សនិកជន នឹងត្រូវបានជ្រើសរើសជាអ្នកឈ្នះជាមួយនឹងរង្វាន់ដូចខាងក្រោម៖

• អ្នកឈ្នះទី 1 នឹងទទួលបានប័ណ្ណបញ្ចុះតម្លៃ 100$ និងសម្ភារៈសិក្សា

• អ្នកឈ្នះទី 2 នឹងទទួលបានប័ណ្ណបញ្ចុះតម្លៃ 70$ និងសម្ភារៈសិក្សា

• អ្នកឈ្នះទី 3 នឹងទទួលបានប័ណ្ណបញ្ចុះតម្លៃ 50$ និងសម្ភារៈសិក្សា

• អ្នកឈ្នះទី 4 ដល់ទី 10 នឹងទទួលបានប័ណ្ណបញ្ចុះតម្លៃ 10$ និងសម្ភារៈសិក្សា