មជ្ឈមណ្ឌលកម្សាន្ត ឃីតហ្ស៊ូណា បើកដំណើរការសាខាទី៣នៅផ្សារទំនើបអុីអនមានជ័យ

ចែករំលែក:

មជ្ឈមណ្ឌលកម្សាន្ដ ឃីតហ្ស៊ូណា មានក្ដីសោមនស្សរីករាយប្រកាសបើកដំណើរការទីតាំងទី៣របស់ខ្លួនសម្រាប់សាធារណជនចូលកម្សាន្តនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ មជ្ឈមណ្ឌលកម្សាន្ដនេះមានទីតាំងស្ថិតនៅផ្សារទំនើបអុីអន មានជ័យ ជាន់ទី១ ដែលស្ថិតនៅក្នុងផ្សារទំនើបអុីអនមានជ័យ។

មជ្ឈមណ្ឌលកម្សាន្ត ឃីតហ្ស៊ូណា ត្រូវបានរចនាទ្បើងដោយផ្តោតលើគោលគំនិត “ការកម្សាន្ដរួមបញ្ចូលការអប់រំ” ដែលអនុញ្ញាតឲ្យក្មេងៗមានឱកាសលេងកម្សាន្ដផង និងទទួលបាននូវចំណេះដឹងផងតាមរយៈសកម្មភាពកម្សាន្ដនានា។ គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលកម្សាន្ដនេះក៏មានបំពាក់ទៅដោយបច្ចេកវិទ្យាថ្មីៗ និងកញ្ចក់អេក្រង់ឌីជីថលដ៏ធំផងដែរសម្រាប់ជាភ្ជាប់ជាមួយសកម្មភាពកម្សាន្ដនានា ។

មជ្ឈមណ្ឌលកម្សាន្ដ ឃីតហ្ស៊ូណា ប្ដេជ្ញាផ្ដល់ជូននូវសេវាកម្មដ៏ល្អឥតខ្ចោះជូនដល់ប្អូនៗកុមារ និងអាណាព្យាបាលគ្រប់រូប ហើយក៏ត្រៀមទទួលស្វាគមន៍អតិថិជនគ្រប់រូបមកទទួលយកនូវបទពិសោធន៍ថ្មីៗផងដែរ។ យើងសន្យាបង្កើតនូវពេលវេលាដ៏រីករាយសម្រាប់បុត្រធីតាលោកអ្នក!

មកទទួលយកនូវបទពិសោធន៍ដ៏រំភើបរីករាយនៅមជ្ឈមណ្ឌលកម្សាន្ដ ឃីតហ្ស៊ូណា ទាំងអស់គ្នា!

*****
អំពី មជ្ឈមណ្ឌលកម្សាន្ដ ឃីតហ្ស៊ូណា

មជ្ឈមណ្ឌលកម្សាន្ដ ឃីតហ្ស៊ូណា ជាមជ្ឈមណ្ឌលកម្សាន្ដដ៏ល្បីមួយក្នុងរាជធានីភ្នំពេញ។ ឃីតហ្ស៊ូណា ជាកន្លែងកម្សាន្ដសម្រាប់ក្មេង ដែលធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអុីអន (ខេមបូឌា) ខូអិលធីឌី​ និងបានបើកដំណើរការដំបូងនៅកម្ពុជាក្នុងឆ្នាំ២០១៤ នៅផ្សារទំនើបអុីអន ភ្នំពេញ។

ឃីតហ្ស៊ូណា ជាកន្លែងដែលអនុញ្ញាតឲ្យប្អូនៗកុមាររីករាយកម្សាន្ដ និងទទួលបានចំណេះដឹងពីសកម្មភាពកម្សាន្ដរបស់ខ្លួនក្នុងពេលតែមួយ។ ក្មេងៗអាចរីករាយជាមួយសកម្មភាពកម្សាន្ដជាច្រើនដូចជា៖ ហ្គេមបង្វិលខ្លួនផ្ទាត់បាល់ ការបោះកង ទាញព្រ័ត្រ និងសកម្មភាពកម្សាន្ដជាច្រើនទៀត។ បច្ចុប្បន្ន មជ្ឈមណ្ឌលកម្សាន្ដ ឃីតហ្ស៊ូណា មានទីតាំងចំនួន៣ ដែលទីតាំងទី១ស្ថិតនៅផ្សារទំនើបអុីអន ភ្នំពេញ ជាន់ទី២ សាខាទី២ ស្ថិតនៅផ្សារទំនើបអុីអន សែនសុខ ស៊ីធី ជាន់ទី១ និងសាខាទី៣ ស្ថិតនៅផ្សារទំនើបអុីអន មានជ័យ ជាន់ទី១។