អ៉ីអនចូលរួមចំណែកជួយកសិករតាមរយៈពិព័រណ៌ផលិតផលខ្មែរ

ចែករំលែក:

ផ្សារទំនើបអ៉ីអន (ផ្សារទំនើបលក់ទំនិញទូទៅ) ដោយមានការសហការ និងគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ នឹងរៀបចំពិព័រណ៌ផលិតផលខ្មែរ ដែលប្រព្រឹត្តិធ្វើទ្បើងចាប់ពីថ្ងៃទី ១៦​ ឧសភា ដល់ ០៥ មិថុនា ឆ្នាំ២០២២ នៅផ្សារទំនើបអ៊ីអន ទាំង២សាខា។

តាមរយៈពិព័រណ៌នេះ ផ្សារទំនើបអ៉ីអនបាននាំយកផលិតផលក្នុងស្រុកដែលដាំដុះ និងផលិតតាមស្តង់ដាសុវត្ថិភាព ដោយកសិករមកពីខេត្តកណ្ដាល កំពត ព្រះវិហារ កំពង់ចាម មណ្ឌលគីរី រតនគីរី ​និងខេត្តផ្សេងៗទៀត រួមមានផលិតផលជាច្រើនដូចជា៖ គ្រឿងទេស ទឹកដោះគោស្រស់ នំខ្មែរ ទឹកឃ្មុំ បន្លែ ផ្លែឈើ ស្រស់ អង្ករនិងសម្ភារៈប្រើប្រាស់ជាច្រើនទៀត មកតាំងបង្ហាញក៏ដូចជាបម្រើសេចក្ដីត្រូវការរបស់អតិថិជន។

ក្រៅពីទស្សនានូវទំនិញខ្មែរដ៏ច្រើនសម្បូរបែប អតិថិជនក៏អាចរីករាយជាមួយការបញ្ចុះតម្លៃលើទំនិញជាច្រើនប្រភេទ ឱកាសបង្វិលកងដើម្បីឈ្នះរង្វាន់ជាច្រើនដោយគ្រាន់តែចំនាយចាប់ពី១៥ ដុល្លារទ្បើងទៅក្នុង១វិក័យបត្រ រួមជាមួយការថតរូបលេងកំសាន្ដ និងការលេងហ្គេមដើម្បីឈ្នះរង្វាន់អនុស្សាវរីយ៍ជាច្រើនផងដែរ។

គួរបញ្ជាក់ផងដែរថាពិព័រណ៌ផលិតផលខ្មែរធ្វើទ្បើងរយៈពេល៣សប្ដាហ៍ក្នុងគោលបំណងផ្សព្វផ្សាយ លើកស្ទួយជីវភាពរស់នៅរបស់កសិករ និងពង្រីកទីផ្សារផលិតផលខ្មែរគ្រប់ប្រភេទឲ្យកាន់តែធំទូលាយ ដែលអាចធ្វើការប្រកួតប្រជែងទាំងក្នុង​ និងក្រៅស្រុក ក៏ដូចជាផ្នែកមួយចូលរួមគាំទ្រដល់ការ អភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល ហើយនេះជាលើកទី៣ហើយដែលផ្សារទំនើបអ៉ីអន (ផ្សារទំនើបលក់ទំនិញទូទៅ) សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ រៀបចំពិព័រណ៌នេះទ្បើង។

ផ្សារទំនើបអ៉ីអននៅតែបន្តចូលរួមយ៉ាងសកម្ម និងគាំទ្រយ៉ាងពេញទំហឹងក្នុងន័យជម្រុញការផ្សព្វផ្សាយ ពង្រីកទីផ្សារបន្ថែមសម្រាប់ផលិតផលខ្មែរ និងគាំទ្រដល់កសិករខ្មែរ។ យើងយកចិត្តទុកដាក់ខ្ពស់ទៅលើសុវត្ថិភាពចំនីអាហារ គុណភាព សេវាកម្ម និងផ្ដល់ជូននូវតម្លៃសមរម្យជូនដល់អតិថិជនរបស់យើង។  

*****************

ផ្សារទំនើបអ៉ីអន (ផ្សារទំនើបលក់ទំនិញទូទៅ) ជាហាងលក់ទំនិញទូទៅឈានមុខគេនៅកម្ពុជាដែលមានលក់ទំនិញ និងសម្ភារៈប្រើប្រាស់ចាំបាច់គ្រប់ប្រភេទរួមមាន ទំនិញបរិភោគ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងអេទ្បិចត្រូនិចគ្រប់ប្រភេទជាមួយតម្លៃសមរម្យ សេវាកម្មរួសរាយរាក់ទាក់។ ផ្សារទំនើបអ៊ីអនក៏មាននូវទំនិញ និងហាងឯកទេសដែលជាយីហោផ្ដាច់មុខរបស់ខ្លួនផងដែរដូចជា ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ហូមខរឌី ហាងសម្លៀកបំពាក់ក្នុង និងកីទ្បា បុរស នារី ម៉ាក​អាយស៊ី ហាងសម្ភារៈប្រើប្រាស់សម្រាប់ម្ដាយ កុមារ និងទារក ឃីដស៍​ រីផាប់ប្លិក ឱសថស្ថានអ៉ីអន វែលណេស ហាងនំបុ័ងអ៉ីអន ហាងកង់អ៉ីអន ផលិផផលម៉ាកថប់វែលយូ ជាដើម។

បញ្ជាទិញទំនិញជាច្រើនទៀតតាមរយៈអ៉ីអន អនទ្បាញ ៖ www.aeononlineshopping.com

សម្រាប់ព័ត៌មានបន្ថែម៖
Website: www.aeoncambodia.com
Facebook: AEON Retail Cambodia
Telegram: AEON Retail Cambodia
Instagram: aeon_retail_cambodia
YouTube: AEON Cambodia