ការបើកសម្ពោធជាផ្លូវការ ផ្សារទំនើបអ៊ីអន មានជ័យ

ចែករំលែក:

ជួបគ្នាថ្ងៃទី ៧ មេសា ទាំងអស់គ្នា ជាមួយការបើកសម្ពោធជាផ្លូវការ រួមជាមួយការផ្តល់ជូនពិសេសៗជាច្រើន ពីផ្សារទំនើបអុីអន មានជ័យ

Grand-Opening-GMS3-01

ដើម្បីអបអរសាទរការសម្ពោធជាផ្លូវការ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី ៧ មេសា ឆ្នាំ២០២៣ ខាងមុខនេះ ផ្សារទំនើប អ៉ីអនមានជ័យនឹងមានការផ្តល់ជូននូវការបញ្ចុះតម្លៃដ៏អស្ចារ្យ និង​ ការផ្តល់ជូនពិសេសៗ ជាច្រើនផ្សេងទៀតដូចជា អាហារ គ្រឿងទេស សម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើនប្រភេទ និងសម្លៀកបំពាក់ដែលភាពស្រស់ស្អាតជាច្រើនម៉ូដ ទាំងបុរសនារី និងកុមារ ដ៏សម្បូរបែប ក្នុងតម្លៃសមរម្យ។

លើសពីនេះទៅទៀតក៏មានការផ្តល់ជូនបន្ថែមពិសេសៗជាច្រើនទៀតដូចជា ៖

  • សម្រាប់ថ្ងៃបើកដំណើរការជាផ្លូវការ ថ្ងៃទី ៧ មេសា ២០២៣
    • រាល់ការទិញទំនិញចាប់ពី៣៣ដុល្លារឡើង ក្នុង១វិក្កយបត្រ នៅផ្សារទំនើបអ៉ីអន មានជ័យ នៅចន្លោះម៉ោង ៩ព្រឹក ដល់ ១០:៣០ នាទីព្រឹក​ អតិថិជនមានឱកាស​ទទួលបាន ប័ណ្ណទឹកប្រាក់រហូតដល់ ៥០០ដុល្លារ​ ។
    • សម្រាប់អតិថិជន១០នាក់។
    • សរសេរឈ្មោះ និង លេខទូរស័ព្ទ លើវិក្កយបត្រ រួចយកទៅដាក់ក្នុងប្រអប់សំណាងនៅបញ្ជរសេវាកម្មអតិថិជន
    • ការចាប់រង្វាន់នឹងប្រកាសនៅថ្ងៃដដែល វេលាម៉ោង ១០:៤៥នាទីព្រឹកដែលមានទីតាំងនៅជាន់ទី ១ ជាមួយនឹងរង្វាន់ជាប័ណ្ណទឹកប្រាក់ដូចជា៖
      • រង្វាន់ទី ១ ប័ណ្ណទឹកប្រាក់ចំនួន ៥០០ដុល្លារ ១ រង្វាន់
      • រង្វាន់ទី ២ ប័ណ្ណទឹកប្រាក់ចំនួន ២០០ដុល្លារ ១ រង្វាន់
      • រង្វាន់ទី ៣ ប័ណ្ណទឹកប្រាក់ចំនួន ១០០ដុល្លារ ១ រង្វាន់
      • រង្វាន់ទី ៤ ប័ណ្ណទឹកប្រាក់ចំនួន ២០ដុល្លារ ៧ រង្វាន់
  • សម្រាប់ថ្ងៃទី ៧ ដល់ ១៦ េមសា
  • រាល់ការចំណាយចាប់ពី ១០ដុល្លារ ក្នុង១វិក្កយបត្រ នឹងទទួលបានសន្លឹកឆ្នោត ១ សន្លឹក។
  • មិនមានការកំណត់ប្តូរចំនួនសន្លឹកឆ្នោតឡើយ
  • រង្វាន់មានដូចជា៖
    • រង្វាន់ទី ១ ម៉ូតូម៉ាក Q-Bix 2022 ១រង្វាន់
    • រង្វាន់ទី ២ ទូរទឹកកក Hitachi ២រង្វាន់
    • រង្វាន់ទី ៣ ម៉ាសុីនបោកសម្លៀកបំពាក់  Panasonic ២រង្វាន់
    • រង្វាន់ទី ៤ ម៉ាស៉ីនចម្អិនម្ហូប Panasonic ២រង្វាន់
    • រង្វាន់ទី ៥ ម៉ាស៉ីនទឹកក្រឡុក Panasonic ៥រង្វាន់
    • រង្វាន់ទី ៦ កង្វារ Hatari ៥រង្វាន់
    • រង្វាន់ទី ៧ ប័ណ្ណទឹកប្រាក់១០ដុល្លារ ១០​រង្វាន់
    • ប្រកាសចាប់រង្វាន់នឹងប្រពឹ្រត្តឡើងនៅថ្ងៃទី ១៧ មេសា ឆ្នាំ ២០២៣ វេលាម៉ោង ៣ រសៀលហើយ។ លោកអ្នកអាចមកទស្សនាផ្ទាល់នៅផ្សារទំនើប អ៉ីអនមានជ័យដែលមានទីតាំងនៅជាន់ទី ១ ឬ តាមរយៈហ្វេសបុកផេកផ្លូវការ AEON Retail Cambodia និង AEON Online Cambodia។
  • សម្រាប់ថ្ងៃទី ៧ ដល់ ៩ មេសា ២០២៣
  • រាល់ការទិញទំនិញចាប់ពី ២៥ដុល្លារឡើងទៅក្នុង១វិក្កយបត្រ នឹងទទួលបាន កែវទឹកអ៉ីអនដ៏ស្រស់ស្អាត ១ សម្រាប់អតិថិជន ១០០ដំបូងក្នុង១ថ្ងៃប៉ុណ្ណោះ។

កុំឲ្យឱកាសដ៏អស្ចារ្យនេះកន្លងផុតទៅឲ្យសោះ!

ចូលរួមទាំងអស់គ្នាក្នុងថ្ងៃសម្ពោធជាផ្លូវការរបស់យើង និងទទួលយកបទពិសោធន៍ដ៏រំភើបពីផ្សារទំនើប អ៉ីអន មានជ័យ!

គួររំលឹកថា ផ្សារទំនើប ថ្មីនេះមានផ្ទៃដីប្រមាណ 16,000 ម៉ែត្រការ៉េ ដែលផ្តល់នូវផលិតផលជាច្រើនប្រភេទ រួមទាំងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ (អាហារ គ្រឿងទេស ផ្លែឈើ។ល។) សំលៀកបំពាក់ គ្រឿងអេឡិចត្រូនិក សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងសំអាង ថ្នាំពេទ្យ និងផលិតផលជាច្រើនទៀត។  ដើម្បីឱ្យកាន់តែជាក់លាក់ អ្នកអាចស្វែងរកអាហារ គ្រឿងទេស ផ្លែឈើស្រស់ បន្លែ សាច់ ត្រី និងអាហារជប៉ុនជាច្រើនប្រភេទនៅជាន់ផ្ទាល់ដី​និង ផលិតផលអេឡិចត្រូនិក និងសំលៀកបំពាក់ម៉ាកល្បីៗជាច្រើននៅជាន់ទីមួយ។ ផ្សារទំនើបត្រូវបានរចនាឡើងឱ្យមានលក្ខណៈឌីជីថលដោយបំពាក់ដោយបច្ចេកវិទ្យាទំនើបថ្មីជាមួយ ផ្ទាំងបញ្ចាំងរូបភាពឌីជីថល 2D និង 3D ដែលអតិថិជនអាចទទួលបានព័ត៌មាន និងការផ្សព្វផ្សាយយ៉ាងងាយស្រួល។

 ព័ត៌មានលម្អិតទំនាក់ទំនងរបស់យើង៖

 ម៉ោងធ្វើការ៖ ថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ ពីម៉ោង ៩ព្រឹក ដល់ ១០យប់។

 អាស័យដ្ឋាន៖ មហាវិថី ហ៊ុន សែន ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ ៖

លេខទូរស័ព្ទ៖
+855(0) 23 988 580 / +855(0) 96 454 5764

អាសយដ្ឋានអ៊ីម៉ែល៖ [email protected]

Official Facebook Page: AEON Retail Cambodia

Instagram: aeon_retail_cambodia

Official Telegram Channel: AEON Retail Cambodia

YouTube: AEON Retail Cambodia

លក្ខខណ្ឌផ្សេងត្រូវបានអនុវត្ត!