ផ្សារទំនើបអ៊ីអនប្រកាសរៀបចំកម្មវិធី ថង់សំណាងនៅដើមឆ្នាំ ២០២៣

ចែករំលែក:

ផ្សារទំនើបអ៊ីអននឹងរៀបចំកម្មវិធី ថង់សំណាង នៅដើមឆ្នាំ២០២៣នេះ ដោយចាប់ពីថ្ងៃទី ៣១ ធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី ៣ មករា ឆ្នាំ២០២៣ នៅផ្សារទំនើបអ៊ីអនភ្នំពេញ អ៊ីអនសែនសុខស៊ីធី និងអ៊ីអនមានជ័យក្នុងគោលបំណងផ្តល់ភាពរីករាយជូនដល់អតិថិជនទាំងអស់ក្នុងការដើរទិញទំនិញក្នុងឱកាសអបអរពិធីបុណ្យឆ្លងឆ្នាំសកល ដែលកម្មវិធីដ៏ពិសេសនេះនឹងមានការបញ្ចុះតម្លៃលើទំនិញជាច្រើនមុខរហូតដល់ ៥០%  នៅក្នុងផ្សារទំនើបអ៊ីអនទាំង៣ សាខា។


គួរឲ្យដឹងផងដែរថា កម្មវិធី ថង់សំណាង ដែលបកប្រែចេញពីភាសាជប៉ុនគឺ Fukubukuro ដែលនេះគឺជាកម្មវិធីទំនៀមទម្លាប់របស់ប្រទេសជប៉ុន ដែលជាទូទៅសម្រាប់ហាងទំនិញនីមួយៗនឹងមានការបញ្ចុះតម្លៃលើទំនិញជាច្រើនមុខរហូតដល់ទៅ 50% ដែលនៅក្នុងថង់ទំនិញនីមួយៗគឺបានរៀបចំទំនិញ ឬបញ្ជីទំនិញនៅក្នុងថង់ទំនិញសម្រាប់ឲ្យអតិថិជនអាចធ្វើការជ្រើសរើសថង់ទំនិញដែលខ្លួនពេញចិត្ត សម្រាប់យកទៅប្រើប្រាស់នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលជារៀងរាល់ឆ្នាំ។

សម្រាប់នៅប្រទេសកម្ពុជាវិញ ផ្សារទំនើបអ៊ីអនក៏បានរៀបចំកម្មវិធីដ៏ពិសេសនេះជូនដល់អតិថិជនរបស់ខ្លួនរយៈពេល ៤ថ្ងៃដូចគ្នា ដែលអតិថិជនអាចជ្រើសរើសថង់ទំនិញណាមួយដែលនៅក្នុងថង់ទំនិញនីមួយៗ មានទំនិញជាច្រើនមុខក្នុងប្រូម៉ូសិនពិសេសពីកម្មវិធី ថង់សំណាងពីផ្សារទំនើបអ៊ីអនតែមួយគត់។

ហើយអ្វីដែលកាន់តែពិសេសសម្រាប់អតិថិជននៅក្នុងកម្មវិធី ថង់សំណាងនេះផងដែរ គឺរាល់ការជាវថង់សំណាងពីផ្សារទំនើបអ៊ីអនណាមួយ ដែលក្នុងនោះមានដូចជា ឈុតសម្លៀកបំពាក់ សម្ភារៈប្រើប្រាស់នឹងមានផលិតផលជាច្រើនផ្សេងទៀត គឺអតិថិជននឹងមានឱកាសទទួលរង្វាន់ថង់សំណាងប័ណ្ណទឹកប្រាក់រហូតដល់ ២០ដុល្លារ សម្រាប់អតិថិជន៥០នាក់ដំបូង​។

សូមកុំភ្លេចចូលរួមកម្មវិធីពិសេសដ៏អស្ចារ្យនេះ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី៣១ ខែធ្នូ ២០២២ ដល់ថ្ងៃទី៣ ខែមករា ២០២៣ នៅផ្សារទំនើបអ៊ីអនភ្នំពេញ អ៊ីអនសែនសុខ និងអ៊ីអនមានជ័យ ជាន់ផ្ទាល់ដីទាំងអស់គ្នា។

សម្រាប់ព័ត៌មានបន្ថែម៖
Website: www.aeoncambodia.com
Official Facebook Page: AEON Retail Cambodia
Instagram: aeon_retail_cambodia
Official Telegram Channel: AEON Retail Cambodia
YouTube: AEON Retail Cambodia