រីករាយពិធីបុណ្យសែនព្រះខែ ពីផ្សារទំនើបអ៉ីអន

ចែករំលែក:

ដើម្បីអបអរពិធីបុណ្យសែនព្រះខែនាពេលខាងមុខ ផ្សារទំនើបអ៉ីអនបានរៀបចំការលក់នំព្រះខែដ៏សម្បូរបែប ចាប់ពីថ្ងៃទី០៨ សីហា ដល់ ១០ កញ្ញា ឆ្នាំ២០២២ នៅផ្សារទំនើបអ៉ីអនទាំង២សាខា ដែលអាចឲ្យអតិថិជនគ្រប់រូបរីករាយក្នុងការជាវនំដ៏ច្រើនសម្បូរបែប និងមានរសជាតិឈ្ងុយឆ្ងាញ់ នាំចូលពីហាងល្បីៗជាច្រើនដូចជា៖ ហាងនំអប្សារា ហាងនំបេនហេនី ហាងនំតៃវ៉ាន់ ហាងនំផ្សារលើ ហាងនំវិចិត្របុត្រា ហាងនំហេងសេងមុយ និងហាងនំហ្គេនគី។
អតិថិជនក៏ទទួលបានការផ្ដល់ជូនពិសេសៗជាច្រើនផងដែរ រាល់ការកក់នំព្រះខែ ដូចលក្ខខណ្ឌខាងក្រោម៖

  • សម្រាប់ការកក់នំព្រះខែគ្រប់ប្រភេទនៅក្នុងផ្សារផ្ទាល់ចាប់ពី៣០ដុល្លារទ្បើងទៅ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ៥% ភ្លាមៗ។ ចំនាំ៖ អតិថិជនត្រូវមកយកនំដោយខ្លួនឯង។
  • សម្រាប់ការកក់តាមអនទ្បាញ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ៥% រួមជាមួយការដឹកជញ្ជូនដោយឥតគិតថ្លៃ។

ចំនាំ៖ សម្រាប់ការកក់នំក្នុងលក្ខខណ្ឌទាំង២ខាងលើ អតិថិជននឹងទទួលបាននំ ក្នុងរយៈពេល ៣ថ្ងៃ បន្ទាប់ពីការកក់។